ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ បានប្រកាសនាំចូលខ្សែប្រយុទ្ធ NDONGO LOUIS WILLY ម្ចាស់ស្បែកជើងមាសលីគលំដាប់ទី២ រដូវកាល២០២២ ដោយស៊ុតបញ្ចូលទី៣០គ្រាប់ម្នាក់ឯង មុនចាកចេញពីអាសុីអឺរ៉ុប យូណាយធីត។

គួរដឹងផងដែរថាខ្សែប្រយុទ្ធ NDONGO LOUIS WILLY ជនជាតិកាម៉េរ៉ូនរូបនេះ ក្រៅពីឈ្នះស្បែកជើងមាស ក៏ត្រូវបានជ្រើសរើសជាកីឡាករឆ្នើមប្រចាំលីគលំដាប់ទី២ Best Player of The Year in Cambodia League 2 ក្នុងកម្មវិធី CPL Football Award 2022។

បច្ចុប្បន្នក្លិបបាល់ទាត់ ISI ដង្កោសែនជ័យមានកីឡាករបរទេសតែ២រូបប៉ុណ្ណោះគឺខ្សែប្រយុទ្ធ Abdel Kader Coulibaly និង Ndongo Louis Willy បន្ទាប់ពីចែកផ្លូវជាមួយកីឡាករ ELSAYED MAHMOUD ELSAYED ABDELFATTAH, KENTO FUJIHARA និង DICKO IBRAHIM ABOU។

ខណ:កីឡាករខ្មែរក្លិបក៏ទើបតែបន្តកិច្ចសន្យាថ្មីជូនខ្សែការពារ កែម វ៉ាន់ដា និង សុន សុវណ្ណរទ្ធី មុនប្រកាចែកផ្លូវជាមួយកីឡាករ កីឡាករ ឈិន ឆៃនុត, កីឡាករ ប៉ាក់ កែវម៉ូនី, កីឡាករ សេង សារ៉ាវុធី, កីឡាករ អ៊ុំ កុម្ភៈ និងកីឡាករ ខឹម សុរ៉ាឌី, សេង សារ៉ាវុធី, កីឡាករ អ៊ុំ កុម្ភៈ និងកីឡាករ ខឹម សុរ៉ាឌី៕

Share.