នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០២៣ ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ បានប្រកាសតែងតាំងលោក សាប៊ូន វិនតា ជាគ្រូបង្គោលថ្មី កាន់សញ្ញាប័ត្រ AFC “A” License ជំនួសកៅអីលោក Manuel Retamero Fraile។

មុនកាន់តំណែងជាគ្រូបង្គោលរបស់គិរីវង់សុខសែនជ័យ លោក សាប៊ូន វិនតា ធ្លាប់មានបទពិសោធន៍ជានាយកអភិវឌ្ឍយុវជនរបស់ក្លិបបាល់ទាត់បឹងកេត អាយុក្រោម១៥ឆ្នាំ និង១៨ឆ្នាំ និងនាយកបច្ចេកទេស របស់ក្រុម ISI ដង្កោសែនជ័យ។ ចំពោះបទពិសោធន៍ចំណេះដឹងក្នុងផ្នែកកីឡាបាល់ទាត់​ លោកធ្លាប់ឆ្លងកាត់ការបណ្តុះបណ្តាលពី FIFA, AFC, FFC,LMA, Barca Innovation Hub, United Soccer Coaches។

ក្រៅពីនេះលោក សាប៊ូន វិនតា ក៏ធ្លាប់មានបទពិសោធន៍ជាគ្រូជំនួយអស់រយ:ពេល៥ឆ្នាំ ជាមួយក្លិបបាល់ទាត់បឹងកេត, យុវជនសាលាបាល់ទាត់ជាតិបាទី U14 U18 ,ក្រុមជម្រើសជាតិកម្ពុជាឈុតធំ និងជាគ្រូជំនួយក្នុងការប្រកួតមិត្តភាព Cambodia All Star កាលពីចុងឆ្នាំ ២០១៥ ទល់នឹង CG Muangthong United៕

Share.