ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Conor Nestor បានប្រកាសនាំចូលខ្សែប្រយុទ្ធប្រេស៊ីល Gabriel Silva Costa អតីតសមាជិករបស់អង្គរថាយហ្គឺរ ត្រៀមសម្រាប់លីគកំពូលកម្ពុជារដូវកាល ២០២៣-២៤។

កីឡាករ Gabriel Silva Costa វ័យ២៥ឆ្នាំ កម្ពស់១.៧០ម៉ែត្រ សញ្ជាតិប្រេស៊ីល គឺជាយុវជនថ្នាលអាយុក្រោម ២០ឆ្នាំរបស់ Flamengo ចន្លោះឆ្នាំ ២០១៧-១៨ និងលេងឲ្យក្លិប Corinthians B នៅឆ្នាំ ២០១៩ ខណ:រដូវកាល ២០២០-២១ រូបគេលេងនៅលីគទី៣ នៃប្រទេសប្រសុីល ជាមួយក្លិប Volta Redonda មុនមកកាន់ប្រទេសកម្ពុជាដោយចូលរួមជាមួយអង្គរថៃហ្គឺរ នៅឆ្នាំ ២០២២។

ដៃគូដៃកង់របស់ Gabriel Silva Costa គឺកីឡាករ Iago Bento Fernandes មានវ័យ ២៣ឆ្នាំ កម្ពស់ ១.៧០ម៉ែត្រ ជនជាតិប្រេសុីលដូចគ្នា ធ្លាប់ជាយុវជនរបស់ក្លិប​ Atletico MG និង Coritiba FC នៃប្រទេសប្រេសុីល​ មុនមកកាន់ប្រទេសកម្ពុជាដោយចូលរួមជាមួយអង្គរថៃហ្គឺរ ចំនួន២រដូវកាល ២០២១-២២។

បច្ចុប្បន្នព្រះខ័នរាជស្វាយរៀងមានកីឡាករបរទេសចំនួន៤រូបដូចជា៖
-Gabriel Silva Costa ប្រេស៊ីល
-Iago Bento Fernandes ប្រេស៊ីល
-Takashi Odawara ជប៉ុន
-Marcus Haber កាណាដា៕

Share.