ពានរង្វាន់​ League Cup 2021 By Forward វគ្គ​ពាក់កណ្ដាល​ នៅ​រសៀល​ថ្ងៃ​​ពុធ ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២១ នេះ​​រវាង​​ក្រុម​បាល់ទាត់​វិសាខា ជាមួយ​ក្រុម​បាល់ទាត់​មជ្ឈមណ្ឌល​កង​យោធពល​ខេមរភូមិន្ទ ​(ទ័ព) ត្រូវ​បាន​លើក​ពេល​ប្រកួត។

បើ​តាម​សេចក្តី​ជូនដំណឹង​របស់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) ​បញ្ជាក់​ថា​​ការ​លើក​ពេល​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ និង វគ្គ​ផ្តាច់​ព្រ័ត្រ​ដោយ​សារ​មូលហេតុ​រក​ឃើញ​នូវ​ករណី​វិជ្ជមាន​នៃ​ជំងឺ​កូវីដ-១៩ លើ​កីឡាករ​១រូប នៅថ្ងៃទី២០ ខែមិថុនា របស់​ក្លិប​បាល់ទាត់​ កងយោធពល​ខេមរភូមិន្ទ។

ប្រភព​បាន​បន្ត​ថា​សម្រាប់​ការ​ប្រកួត និង​កាលបរិច្ឆេទ​ថ្មី​នឹង​ជម្រាប​ជូន​សារ​ជា​ថ្មី​ខាង​មុខ​នេះ។

សូម​បញ្ជាក់​ថា​តាម​ផែនការ​​​ក្រុម​​ព្រះខ័នរាជស្វាយរៀង ត្រូវ​ប៉ះ​ក្រុម​វិសាខា ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ហើយ​ក្រុម​ឈ្នះ មាន​កៅអី​ឡើង​ទៅ​ជួប​ក្រុម​ទ័ព នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដើម្បី​ដណ្តើម​ជើង​ឯក៕

Telegram-Troryorng
Share.