ពានរង្វាន់ខេមបូឌានលីគខាប់ Cambodia League Cup ឆ្នាំ២០២៣ គ្រោងនឹងចាប់ផ្តើមប្រកួតនៅថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ ខណ:ក្លិបទាំង៨ នៅលីគកំពូលកម្ពុជា បានប្រកាសនាំចូលកីឡាករថ្មី ដើម្បីពង្រឹងក្រុម និងប្រកួតលក្ខណ:មិត្តភាពកម្តៅសាច់ដុំ (Friendly Match) ហើយទាំងអស់នេះគឺការត្រៀមខ្លួនសម្រាប់រដូវកាលថ្មី។

ខាងក្រោមនេះគឺជាលទ្ធផល Friendly Match របស់សមាជិកលីគកំពូលកម្ពុជា៖

Hanoi Police FC ២-០ ព្រះខ័នរាជស្វាយរៀង

ណាហ្គាវើលដ៍ ០-១ ISI ដង្កោសែនជ័យ

Tiffy Army ១-១ ណាហ្គាវើលដ៍

ព្រះខ័នរាជស្វាយរៀង ១-៣ ព្រៃវែង

អង្គរថាយហ្គឺរ ១-១ សៀមរាប

ខណ:នៅថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៤:០០នាទីរសៀល នៅកីឡដ្ឋាន Smart RSN ជំនួបមិត្តភាពរវាងក្រុមភ្នំពេញក្រោន ទល់នឹង ISI ដង្កោសែនជ័យ។

រីឯនៅថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២៣ ខាងមុខ សមាជិកថ្មីលីគកំពូលម៉ាឡេស៊ី Malaysian Super League គឺក្លិប Kuching City FC នឹងប្រកួតមិត្តភាពអន្តរជាតិទល់នឹង ណាហ្គាវើលដ៍ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ៕

Share.