ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ប្រកាស​សម្រេច​បន្ត​កិច្ច​សន្យា​ ជាមួយកីឡាករ Cristian Roque។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលវ័យ២៧ឆ្នាំរូប​នេះ​​ បាន​ចូល​រួម​ជា​មួយ​ក្លិបណាហ្គាវើលដ៍ កាលពី​រដូវ​កាល​ឆ្នាំ២០២២ ដែល​ជា​ក្លិបក្រៅស្រុក​ដំបូង​របស់​គេ ដែលរូបគេ​​ធ្លាប់លេង​ឱ្យកន្លងមក។

Cristian Roque គឺជាកីឡាករមានគុណ​ភាព​លេងល្អ​ទាំង​ទៅលើ​ល្បឿន ការអូសបាល់ និង​ការ​បញ្ចប់ទី ដោយ​រូបគេមានកម្លាំង​ជើងខ្លាំង អាច​ស៊ុតបាល់​ចេញពីក្រៅ​តំបន់​គ្រោះ​ថ្នាក់ បាន​​យ៉ាងមាន​ប្រសិទ្ធភាព។

គួរបញ្ជាក់ថា ត្រឹម​រយ:ពេល​៣ថ្ងៃ​មក​នេះ ក្លិបបាល់ទាត់ណាហ្គាវើលដ៍ បាន​ប្រកាស​បន្ត​កិច្ចសន្យា​ជា​មួយ​កីឡា​ករ​២រូប​ផង​ដែរ​គឺ​ ខ្សែការពារ នេន សុធារដ្ឋ និង​កិឡាករ​ចាស់​វស្សា គួច សុកុម្ភ:៕

Share.