បាត់ដំបង÷ សមត្ថកិច្ចចម្រុះ ខេត្តបាត់ដំបង ឆ្មក់ចុះបង្ក្រាបករណីបទល្មើសនេសាទខុសច្បាប់ ត្រង់ភូមិសាស្ត្រអតីតឡូតិ៍មួយកន្លែង ព្រមទាំងដកហូតយកសម្ភារ:ជាច្រើនដុតកម្ទេចចោល។

ប្រភពពីកម្លាំងជំនាញបានឲ្យដឹងថា ករណីបង្ក្រាបខាងលើនេះធ្វើឡើងកាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៣ នៅលើចំណុចចំបាប់ញុំ អតីតឡូត៍នេសាទលេខ ១ ឋិតក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។

បទល្មើសនេសាទប្រព្រឹត្តបំពានច្បាប់បង្កដោយជនខិលខូចខុសច្បាប់ខាងលើនេះកម្លាំងនគរបាលរឹបអូសបានវត្ថុតាងមួយចំនួនរួមមាន: សាច់មងក្រឡាល្អិតប្រវែងចំនួន ៦០០ម៉ែត្រ, ឡុកផ្ទុកចាប់ត្រី ១គ្រឿង និងបានលែងកូនត្រីពូជចម្រុះចំនួន ៣០គីឡូក្រាម។

ចំណែកវត្ថុតាងដែលបង្ក្រាបបានសមត្ថកិច្ចកាប់កម្ទេច រួចដុតបំផ្លាញចោលនៅនឹងកន្លែងតែម្តង រីឯជនល្មើសរត់គេចខ្លួនបាត់ មុនពេលសមត្ថកិច្ចចុះដល់ទីតាំងល្មើស៕

អត្ថបទ៖ ដំបងក្រញូង

Share.