ក្លិបបាល់ទាត់បឹងកេត ក្រោមការដឹកនាំរបស់លោក ហៅ សុជាតិ បានប្រកាសនាំចូលកីឡាករ វ៉ាន់ តៃឡាម៉ី ពីអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រៀមសម្រាប់រដូវកាល ២០២៣ ជាពិសេសពានរង្វាន់ Cambodian League Cup ខាងមុននេះ។

ក្រៅពីនេះបឹងកេត ក៏បាននាំចូលខ្សែបម្រើ ទិត ឌីណា ពីព្រៃវែង, ខ្សែការពារ កាន់ ពិសាល ពី Tiffy Army FC, យុវជន អ៊ាវ សុវណ្ណរ៉ា, ឃាន់ សុបិន និង ហេង សុវណ្ណបញ្ញា ពីបាទី, ការវិលត្រលប់របស់កីឡាករខ្ចីជើង Anderson Zogbe, ស៊ុំ សាន់, ណាយ ឆេងប៉ាវ

យ៉ាងណាមិញមុននាំចូលកីឡាករថ្មីៗខាងលើ ក្លិបបាល់ទាត់បឹងកេត ក៏បានប្រកាសចែកផ្លូវជាកីឡាករផ្សេងទៀតផងដែរ ក្រោយបញ្ចប់លីគកំពូលកម្ពុជារដូវកាល ២០២២ Cambodia Premier League មានដូចខាងក្រោមនេះ៖
-ខ្សែបម្រើ លី មីហ្សាន 
-ខ្សែបម្រើ ឯម ផាន់ណា
-អ្នកចាំទី ហ៊ុល គឹមហ៊ុយ
-ខ្សែការពារ​ សេត រ៉ស៊ីប
-ខ្សែបម្រើ លឹម អារុន រ៉េយមិន
-ខ្សែប្រយុទ្ធ Opeyemi Ajayi
-ខ្សែបម្រើ ​Mustafa Zazai ​
ខ្សែប្រយុទ្ធ Sakari Tukiainen
-ខ្សែការពារកណ្តាល Taher Jahanbakksh

បឹងកេត បាន​បញ្ចប់​រដូវកាល​ឆ្នាំ​២០២២ នេះ​ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League ឈរ​លេខ​៤ ក្នុង​តារាង​រួម​ដែល​មាន​សមាជិក​៨ក្រុម ខណៈ​ក្នុង​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ឆ្នាំ​២០២២ ក្រុម​នេះ​បាន​ត្រឹម​ជើង​ឯករង និង​ក្នុង​ពានរង្វាន់ Cambodian League Cup 2022 បឹងកេត ធ្លាក់​ចេញ​ត្រឹម​វគ្គ​៨ក្រុម​ចុងក្រោយ បន្ទាប់​ពី​ចាញ់​វិសាខា ២-០៕

Share.