សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈ​កម្មាធិការជាតិរៀបចំការបកួតកីឡាអាស៊ីអាគ្នយ៍ លើកទី៣២ ឆ្នាំ២០២៣ មានប្រសាសន៍នៅ​ក្នុង​ពិធី​រាប់ថយក្រោយ១០០ថ្ងៃនារាត្រីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣​ថា «ថ្ងៃនេះ ជា​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​ថ្មីមួយ​ទៀតសម្រាប់កម្ពុជា ក្នុង​ការ​ប្រកាស​ពេលវេលាសេស សល់​តែ១០០ថ្ងៃទៀតប៉ុណ្ណោះ ដែល​ជា​សុ​បិន​៦៤ឆ្នាំ​របស់​កម្ពុជាក្នុង​ការ​ធ្វើជាម្ចាស់ផ្ទះ​រៀបចំការប្រកួត កីឡាស៊ីហ្គេម ដែល​ជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យនឹងក្លាយជាការពិត សម្រាប់​ប្រជាជនកម្ពុជាទូទាំងប្រទេស»។

សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ទៀតថា៖ «កម្ពុជាបានរង់ចាំរយៈពេល៦៤ឆ្នាំ ទើប​បានសម្រេចចិត្តយកឆ្នាំ២០២៣ធ្វើជាម្ចាស់ផ្ទះរៀបចំការ ប្រកួតកីឡា SEA Games-ASEAN Para Games ។ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជា​តែងតែឈរលើ​ជំហរយ៉ាង​មុតមាំលើគោលការណ៍​កិច្ចសហ​ប្រតិបត្តិការ សន្តិសហវិជ្ជមាន ស្មើមុខស្មើមាត់ និងបម្រើផល ប្រយោជន៍គ្នាទៅវិញ​ទៅ​មកប្រកប​ដោយ​សុឆ​ន្ទៈរួម ដើម្បីកសាងជោគវាសនារួម គឺសុខសន្តិភាព និងការ អភិវឌ្ឍក្នុងតំបន់»។

ជាក់ស្តែង ដើម្បីធានាការរៀបចំព្រឹត្តិការណ៍កីឡា SEA Games-ASEAN Para Games 2023 ឱ្យទទួលបានជោគជ័យ និងបន្សល់កេរ្តិ៍ឈ្មោះល្អដល់កម្ពុជាជាម្ចាស់ផ្ទះ រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធររាជធានី ខេត្ត ពិសេសក្រសួងអប់រំ យុវជន និងកីឡា គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា និង​សហព័ន្ធកីឡាជាតិបានផ្ដុំកម្លាំងមហាសាមគ្គីជាតិប្តេជ្ញាចិត្តប្រកបដោយឆន្ទៈ និងស្មារតី​ទទួល​ខុសត្រូវខ្ពស់ ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះ ដោយ​គោរពយ៉ាង​ម៉ឺងម៉ាត់​តាម​បទ​ប្បញ្ញត្តិ​ស្ដង់ដារកីឡាអន្តរជាតិ។

ជាមួយគ្នានេះ កម្ពុជាមានមហិច្ឆតាទទួលស្វាគមន៍ប្រកបដោយភាពកក់ក្តៅធ្វើបដិ- សណ្ឋារកិច្ច និង​ផ្តល់​សេវាល្អដល់គ្រប់ប្រតិភូកីឡា និងភ្ញៀវជាតិ អន្តរជាតិ លើការងារពិធីការ ដឹកជញ្ជូន ស្នាក់នៅ ហូបចុក ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុខាភិបាល និងផ្ដល់ភាពសប្បាយរីករាយ ភាព រួសរាយ​រាក់​ទាក់ ពោរពេញដោយស្នាមញញឹមចេញពីបេះដូង របស់ប្រជាជនខ្មែរគ្រប់រូប ដើម្បីផ្ដល់នូវ ភាព​កក់​ក្តៅដល់ភ្ញៀវកីឡា មកពីគ្រប់ទិសទីជុំវិញពិភពលោក និងបន្សល់ទុកនូវមរតក SEA Games- ASEAN Para Games ដល់កម្ពុជាជាម្ចាស់ផ្ទះ។

ក្នុងនាមគណៈកម្មាធិការជាតិCAMSOC សម្តេចពិជ័យសេនា ទៀ បាញ់ បាន​អំពាវនាវដល់​ប្រជា​ពលរដ្ឋ​ទូទាំងប្រទេស ចូលរួម រៀបចំតុបតែងផ្ទះ សហគមន៍ ទីក្រុង និង​ប្រទេសជាតិ​ឱ្យ​មាន​ភាព​ស្អាត និងបៃតង អនាម័យ សណ្ដាប់ធ្នាប់ល្អ ដើម្បីផ្ដល់នូវការទាក់ទាញក្នុងយុទ្ធនាការ “២០២៣ ឆ្នាំ​ទស្សនា​កម្ពុជា” និងផ្ដល់នូវអច្ឆរិយភាព ក្នុងបដិសណ្ឋារកិច្ចដ៏កក់ក្តៅបំផុត ស័ក្តិសម​ជា​ប្រជាជន​មួយ​មាន​អរិយធម៌ខ្ពង់ខ្ពស់រុងរឿង និងស៊ីវិល័យ ជឿនលឿនពិតប្រាកដ។

កម្ពុជាបានបង្ហាញក្នុងពេលនេះ និងទៅ១០០ថ្ងៃទៀត ពិតជាបញ្ជាក់ថា៖ «កម្ពុជាត្រៀមខ្លួនរួចរាល់ ទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡា SEA Games លើកទី៣២ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងការប្រកួតកីឡា ASEAN Para Games លើកទី១២ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣»៕

ប្រែសម្រួលពី៖ Cambodia 2023

Share.