កោះកុង ៖ លោកតាចាស់ជរាម្នាក់ កើតមានជម្ងឺប្រចាំកាយ ចុកខ្លួន (ធ្លាក់ពង) រហូតទ្រាំលែងបាន សម្រេចបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន ត្រូវបានក្រុមគ្រួសារប្រទះឃើញ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅលើផ្ទះ ក្នុងចំការ ស្ថិតក្នុងភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ។

សាកសពឈ្មោះ ម៉ែន ឡាយ ភេទប្រុស អាយុ៨២ឆ្នាំ មុខរបរចាស់ជរា មានជម្ងឺប្រចាំកាយ ចុកខ្លន (ធ្លាក់ពង) ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីពិនិត្យសាកសួរលើក្រុមគ្រួសារ លោកតាមានជម្ងឺចុកខ្លន ម្តងៗ តែងតែព្យាយាមចង់សម្លាប់ខ្លួន តែមិនបានសម្រេច ស្រាប់តែនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ដោយបាត់មិនឃើញលោកតា ក្រោកសោះ ក្រុមគ្រួសារដើរទៅមើលលើផ្ទះដីចំការ ស្រាប់តែប្រទះឃើញ ចងនឹងជញ្ជាំងស្លាប់បាត់ទៅហើយ ។

សាកសពត្រូវបានសមត្ថកិច្ចជំនាញ គ្រូពេទ្យ ធ្វើកាេពិនិត្យកោសល្យវិច័យ ឃើញថាពិតជាស្លាប់ដោយចងក ពុំមានពាក់ព័ន្ធបទល្មើសអ្វីឡើយ រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.