គិត​ត្រឹម​ពេល​នេះ​​រក​ឃើញ​ក្រុម​ខ្លាំងៗ​ដណ្តើម​បាន​កៅអី​វគ្គ​១៦ក្រុម​ចុងក្រោយ​ហើយ​ក្នុង​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ទ្វីប​អឺរ៉ុប UEFA UERO 2020 ក្រោយ​បញ្ចប់​វគ្គ​ជម្រុះ​តាម​ពូល​កាល​ពី​ពេល​ថ្មីៗ ខណៈ​ការ​ប្រកួត​ធ្វើ​ឡើង​ចន្លោះ​ថ្ងៃ​ទី២៦ ដល់​២៩ ខែ​មិថុនា ឆ្នាំ​២០២១។ ​

សម្រាប់​​គូ​ប្រកួត​ដែល​ត្រូវ​ជួប​គ្នា​វគ្គ​១៦ក្រុម​ចុងក្រោយ​មាន៖
-២៦ មិថុនា ២០២១ វែល Vs ដាណឺម៉ាក ម៉ោង​១១​យប់
-២៧ មិថុនា ២០២១ អ៊ីតាលី Vs អូទ្រីស ម៉ោង​២រំលងអាធ្រាត្រ
-២៧ មិថុនា ២០២១ ហុល្លង់ Vs ឆែក ម៉ោង ម៉ោង​១១​យប់
-២៨ មិថុនា ២០២១ បែលហ្សិក Vs ព័រទុយហ្គាល់ ម៉ោង​២រំលងអាធ្រាត្រ
-២៨ មិថុនា ២០២១ ក្រូអាត Vs អេស្ប៉ាញ ម៉ោង​១១​យប់
-២៩ មិថុនា ២០២១ បារាំង Vs ស្វីស ម៉ោង​២រំលងអាធ្រាត្រ
-២៩ មិថុនា ២០២១ អង់គ្លេស Vs អាល្លឺម៉ង ម៉ោង​១១​យប់
-៣០ មិថុនា ២០២១ ស៊ុយអែត Vs អ៊ុយក្រែន ម៉ោង​២រំលងអាធ្រាត្រ

ក្រោយ​បញ្ចប់​វគ្គ​ជម្រុះ​តាម​ពូល​​នេះ​ផង​ដែរ ឃើញ​ថា​​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo របស់​ព័រទុយហ្គាល់​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​ (Top Scorers) រហូត​ដល់​៥​គ្រាប់​ម្នាក់​ឯង​បើ​ធៀប​នឹង​កីឡាករ​ដទៃ ដែល​ទើប​រក​បាន​គ្រាប់​បាល់​ត្រឹម​៣​គ្រាប់​និង​២គ្រាប់​ចុះ​ក្រោម។

ពានរង្វាន់ UEFA Euro 2020 ​រៀបចំ​ឡើង​នៅ​១១​ប្រទេស​ផ្សេង​គ្នា​ដោយ​សារ​តែ​ស្ថានភាព​កូវីដ-១៩ ចាប់​ពី​ថ្ងៃ​ទី១១ខែ​មិថុនា ដល់​ថ្ងៃ​ទី១១ ខែកក្កដា ឆ្នាំ​២០២១ មាន​២៤ក្រុម​ចូលរួម​ចែក​ជា​​៦ពូល ក្នុង​១ពូល​មាន​៤ក្រុម។ ក្រុម​ទាំង​អស់​ចម្រាញ់​យក​១៦ក្រុម​ចុងក្រោយ​ឡើង​ទៅ​វគ្គ​បន្ត ហើយ​ប្រកួត​គ្នា​ជម្រុះ​រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។

ពានរង្វាន់​នេះ​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៦០ ស្រប​ពេល​ក្រុម​អេស្ប៉ាញ និង​អេស្ប៉ាញ ឈ្នះ​ជើង​ឯក​បាន​ច្រើន​ជាង​គេ​គឺ​រហូត​៣ដង​ម្នាក់ ខណៈ​ក្រុម​ព័រទុយហ្គាល់ ជា​ក្រុម​​ជើង​ឯក​ឆ្នាំ​ចាស់៕

Telegram-Troryorng
Share.