ទីបំផុតទៅ លោក ប្រាជ្ញ ចន្ទ បានជាប់ជាប្រធានគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប បន្ទាប់ពីសមាជិកសភាទាំង បានបោះស្នោតគាំទ្រ ផ្ដល់សេចក្ដីទុកចិត្ត​។ ការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត​នេះ ធ្វើឡើងនៅឯ​សម័យប្រជុំរដ្ឋសភា​លើកទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៤ មិថុនា ២០២១ ក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ដោយមានសមាជិកសភាចូលរួមចំនួន៨២រូប។

បន្ទាប់ពីការបោឆ្នោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ដោយរដ្ឋសភាហើយ​នោះ លោក​ ប្រាជ្ញ ចន្ទ នឹងត្រូវ​ធ្វើពិធី​ស្បថ​ចូល​កាន់តំណែង។​

គួរបញ្ជាក់ថា លោក ប្រាជ្ញ ចន្ទ គឺជាបេក្ខជនមួយរូប ក្នុងចំណោម២រូប ដែលបានដាក់ពាក្យស្នើសុំធ្វើប្រធានគ.ជ.ប ទៅកាន់រដ្ឋសភា ហើយដែលត្រូវបានជ្រើសរើសដោយ គណបក្សប្រជាជនកម្ពុជា ស្របតាម«ច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត»

អំពីប្រវត្តិការងារ របស់លោក ប្រាជ្ញ ចន្ទ លោក​បាន​បំពេញការងារ

  • ចន្លោះពីឆ្នាំ ១៩៩១ – ២០០១ ជាមន្រ្តីជាន់ខ្ពស់មហាផ្ទៃ
  • ចន្លោះពីឆ្នាំ ២០០១ -​ ២០១៣ ជាអភិបាលខេត្តត្បូងឃ្មុំ
  • ចន្លោះពីឆ្នាំ ២០១៤ – ២០១៧ ជាតំណាងរាស្រ្ត​ និងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា គឺគណៈកម្មការសិទ្ធិមនុស្ស​ទទួលពាក្យ​បណ្ដឹង អង្កេត និងទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា ពីឆ្នាំ​ ២០១៧ រហូតដល់ក្លាយជាប្រធាន​ គ.ជ.ប នាពេលបច្ចុប្បន្ននេះ៕​

ខាងក្រោមនេះ គឺជាបណ្ដុំរូបភាព ដែលរដ្ឋសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដល់ លោក ប្រាជ្ញ​ ចន្ទ កាលពីព្រឹកថ្ងៃទី ២៤ ខែមិថុនា ២០២១

Share.