នៅក្នុងសៀវភៅ «អ្នកគ្រប់គ្រងមួយនាទី» (One minute Manager) លោក ស្ពនស័រ ចនសុន និង ខិន ប្លង់ឆាត បានសរសេរថា «មនុស្សមានអារម្មណ៍ល្អ ផ្តល់លទ្ធផលការងារល្អ» បន្ទាប់ពីសៀវភៅនោះចេញផ្សាយបានបង្កើតទំនាក់ទំនងមនុស្ស ហើយធ្វើគ្រប់គ្នាមានអារម្មណ៍ល្អ ហើយឈានទៅសម្រេចការងារបានលទ្ធផលល្អ។

នៅក្នុងសៀវភៅនោះបានបញ្ជាក់ថា សព្វថ្ងៃនេះ អ្វីដែលក្រុមហ៊ុនរបស់យើងធ្វើ គឺផ្ដោតទៅលើការជួយមនុស្ស ឲ្យផ្តល់លទ្ធផលការងារល្អ។ នៅពេលពួកគេផ្តល់លទ្ធផលការងារល្អ ពួកគេមាន អារម្មណ៍ល្អ ព្រោះពួកគេដឹងថា ពួកគេបានធ្វើការងារដ៏ល្អមួយ ហើយមានអីត្រូវ បង្ហាញសម្រាប់កិច្ចខិតខំរបស់ពួកគេ

មេដឹកនាំមានសមត្ថភាពម្នាក់ នឹងចាត់ទុកការជួយមនុស្សរបស់គេឲ្យធ្វើការផ្តល់លទ្ធផលល្អតាមមធ្យោបាយពីរជាអាទិភាព ៖

  • ១. ធ្វើឲ្យពួកគេដឹងអំពីអ្វីដែលជាគោលបំណងរបស់ពួកគេ ។
  • ២. ធ្វើអ្វីគ្រប់យ៉ាងតាម ដែលអាចធ្វើបាន ដើម្បីគាំទ្រ លើកទឹកចិត្ត និងបង្ហាត់ បង្រៀនពួកគេឲ្យសម្រេចបំណងទាំងនោះ។

និយាយជារួម តួនាទីក្នុងនាមជាអ្នកដឹកនាំម្នាក់ សំខាន់ជាងអ្នកនឹកស្រមៃគិតទៅទៀត។ អ្នកមានឥទ្ធិពលអាចជួយ មនុស្សក្រោមបង្គាប់ឲ្យក្លាយទៅជាអ្នកទទួលជោគជ័យបាន៕

ប្រភព៖ សៀវភៅបេះដូងមេដឹកនាំ

Share.