ការប្រកួតពានរង្វាន់ Royal Cup Thailand National Championship ២០២៣ ដែលបានចាប់ពីថ្ងៃទី២៥ ខែកមរា គ្រងនឹងបញ្ចប់នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នៅខេត្ត Kanchanburi ប្រទេសថៃ។

ចំពោះលទ្ធផលប្រកួតកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ ក្នុងពានរង្វាន់ Royal Cup Thailand National Championship នៅខេត្ត Kanchanburi ព្រះរាជាណាចក្រថៃ កម្ពុជាទទួលបានលទ្ធផល​ដូច​ខាង​ក្រោម៖

ក.វិញ្ញាសា XCO Men elite

  • កីឡាករ​ ឃឹម​ ម៉េងឡុង​ ចំណាត់ថ្នាក់លេខ​ ៣
  • កីឡាករ​ ឆាន​ ឆៃហ្វុង​ ចំណាត់ថ្នាក់លេខ​ ៤

ខ.វិញ្ញាសា XCO Men under23

  • កីឡាករ​ ឃឹម​ ម៉េងឡុង​ ចំណាត់ថ្នាក់លេខ​ ៣
  • កីឡាករ​ ឆាន​ ឆៃហ្វុង​ ចំណាត់ថ្នាក់លេខ​ ៤

គ.វិញ្ញសា XCO Women elite

  • កីឡាការិនី​ ខេន​ ម៉ាឡៃ​ ចំណាត់ថ្នាក់លេខ​ ៥

ឃ.វិញ្ញាសា XCO Women under23

  • កីឡាការិនី​ ខេនម៉ាឡៃ​ ចំណាត់ថ្នាក់លេខ​ ៣

កីឡាករ​ ២រូប​ និងកីឡាការិនី​ ១រូប​ ទទួលបានពានរង្វាន់សរុបចំនួន​ ៦ពាន។ សម្រាប់​ថ្ងៃទី២៩នេះ ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិយើង នឹងបន្តប្រកួតលើវិញ្ញាសាកង់ភ្នំ Eliminate ទៀត។ សូមចូលរួមគាំទ្រក្រុមកីឡាករជម្រើសជាតិរបស់យើងទាំងអស់គ្នា។

គួរឲ្យដឹងថា តាមការបញ្ជាក់របស់សហព័ន្ធខ្មែរកីឡាទោចក្រយាន សហព័ន្ធគ្រងនឹងបញ្ជូនក្រុមកីឡាករ កីឡាការិនី និងគ្រូបង្វឹករបស់យើង ដើម្បីទៅចូលរួមកម្មវីធីនេះ ចំនួន៣ជុំ បន្ថែមទៀត នៅឆ្នាំ២០២៣ខាងមុខ គឺ៖

  • ជុំទី១ ថ្ងៃទី២៥-៣០ ខែមករា ឆ្នាំ២០២៣ ទីតាំងខេត្ត Kanchanaburi
  • ជុំទី៣ ថ្ងៃទី ២៦ ខែកុម្ភ: រហូតដល់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ខេត្តPhichet
  • ជុំទី៥ ថ្ងៃ២៣-២៩ ខែឧសភា ឆ្នាំ២០២៣ ខេត្តChanthaburi៕

Share.