សហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី បានបង្ហាញបញ្ជីឈ្មោះកីឡាករដែលកោះហៅចូលក្រុមជម្រើសជាតិ ដើម្បីប្រមូលផ្តុំហ្វឹកហាត់ ក្រោមការដឹកនាំពីសំណាក់លោក Tatsuma Yoshida គ្រូបង្វឹកជនជាតិជប៉ុន ដែលទើបតែបន្តកិច្ចសន្យាជាង១ខែមកនេះ។ កីឡាករដែលកោះហៅលើកនេះសុទ្ធប្រកបអជីពនៅក្នុងពានរង្វាន់លីគកំពូលសិង្ហបុរី AIA Singapore Premier League (SPL) ទាំងអស់ ដោយមិនមានវត្តមានកីឡាករមួយចំនួនប្រកបអាជីពនៅក្រៅប្រទេសនោះទេ។
ការប្រមូលផ្ដុំនេះនឹងធ្វើឡើងពីថ្ងៃទី២៣ ដល់២៧ ខែកុម្ភៈ ឆ្នាំ២០២១។ នេះជាការកោះហៅកីឡាករជាលើកដំបូងឡើងវិញរបស់ជម្រើសជាតិសិង្ហបុរី ក្រោយខកខានតាំងពីខែមីនា ឆ្នាំ២០២១ មកម្ល៉េះ ដោយសារស្ថានភាពជំងឺកូវីដ-១៩ ខណៈដែរក្រុមសមាជិកអាស៊ានមួយនេះមានភារកិច្ចចូលរួមប្រកួតក្នុងវគ្គជម្រុះពូល D ក្នុងពានរង្វាន់ FIFA World Cup Qatar 2022™ និងវគ្គជម្រុះជើងឯកទ្វីបអាស៊ី AFC Asian Cup 2023 នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

សិង្ហបុរី ឆ្លងកាត់ប្រកួត៥លើកកន្លងមកក្នុងវគ្គជម្រុះនេះឈ្នះបាន២លើក ស្មើគ្នា១លើក និងចាញ់២លើក ដោយទាត់ចូលទីគូប្រកួតបាន៧គ្រាប់ គេទាត់ចូលវិញរហូតដល់១០គ្រាប់ មាន៧ពិន្ទុឈរចំណាត់ថ្នាក់លេខ៣ ក្នុងពូល។ ក្រុមអូប៊ែគីស្ថាន ឈរលេខ១ មាន៩ពិន្ទុ ក្រុមអារ៉ាប៊ីសាអូឌីត ឈរលេខ២ មាន៨ពិន្ទុ ហើយក្រុមលេខ៤ យេមែន មាន៥ពិន្ទិ និងក្រុមប៉ាឡេស្ទីន នៅបាតតារាងមាន៤ពិន្ទុ។
កីឡាករដែលសហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី កោះហៅទាំង២៤រូបនោះមាន៖
1.Fashah Iskandar អ្នកចាំទីមកពីក្លិប Tanjong Pagar United
2.Hassan Sunnyមកពីក្លិប Lion City Sailors
3.Syazwan Buhari មកពីក្លិប Tampines Rovers
4.Zaiful Nizam អ្នកចាំទីមកពីក្លិប Balestier Khalsa
5.Amirul Adli ខ្សែការពារមកពីក្លិប Lion City Sailors
6.Baihakki Khaizan ខ្សែការពារមកពីក្លិប Tampines Rovers
7.Darren Teh ខ្សែការពារមកពីក្លិប Geylang International
8.Hafiz Sujad ខ្សែការពារមកពីក្លិប Hougang United
9.Lionel Tan ខ្សែការពារមកពីក្លិប Hougang United
10.Madhu Mohana ខ្សែការពារមកពីក្លិប Tampines Rovers
11.Nur Adam Abdullah ខ្សែការពារមកពីក្លិប Lion City Sailors
12.Ryhan Stewartខ្សែការពារមកពីក្លិប Young Lions
13.Tajeli Salamatខ្សែការពារមកពីក្លិប Lion City Sailors
14.Christopher Van Huizenខ្សែបម្រើមកពីក្លិប Geylang International
15.Farhan Zulkifliខ្សែបម្រើមកពីក្លិបHougang United
16.Saifullah Akbarខ្សែបម្រើមកពីក្លិបLion City Sailors
17.Shahdan Sulaimanខ្សែបម្រើមកពីក្លិបLion City Sailors
18.Yasir Hanapiខ្សែបម្រើមកពីក្លិបTampines Rovers
19.Faris Ramli ខ្សែប្រយុទ្ធមកពីក្លិប Lion City Sailors
20.Gabriel Quak ខ្សែប្រយុទ្ធមកពីក្លិប Lion City Sailors
21.Hafiz Nor ខ្សែប្រយុទ្ធមកពីក្លិប Lion City Sailors
22.Hazzuwan Halim ខ្សែប្រយុទ្ធមកពីក្លិប Balestier Khalsa
23.Ilhan Fandi ខ្សែប្រយុទ្ធមកពីក្លិប Young Lions
24.Shawal Anuar ខ្សែប្រយុទ្ធមកពីក្លិប Hougang United