សហព័ន្ធ​​កីឡា​បាល់ទាត់​សិង្ហបុរី បាន​​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​កោះហៅ​ចូល​ក្រុម​ជម្រើស​ជាតិ ដើម្បី​​ប្រមូល​ផ្តុំ​ហ្វឹកហាត់​ ក្រោម​ការ​ដឹកនាំ​ពី​សំណាក់​លោក Tatsuma Yoshida គ្រូ​បង្វឹក​ជនជាតិ​ជប៉ុន ដែល​ទើប​តែ​បន្ត​កិច្ចសន្យា​​ជាង​១ខែ​មក​នេះ។ កីឡាករ​ដែល​កោះហៅ​លើក​នេះ​សុទ្ធ​ប្រកប​អជីព​នៅ​​ក្នុង​ពានរង្វាន់​លីគ​កំពូល​សិង្ហបុរី AIA Singapore Premier League (SPL) ទាំង​អស់​ ដោយ​មិន​មាន​វត្តមាន​កីឡាករ​មួយ​ចំនួន​ប្រកប​អាជីព​នៅ​ក្រៅ​ប្រទេស​នោះ​ទេ។


ការ​ប្រមូល​ផ្ដុំ​នេះ​នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី២៣ ដល់​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២១។ នេះ​ជា​ការ​កោះហៅ​កីឡាករ​ជា​លើក​ដំបូង​ឡើង​វិញ​របស់​ជម្រើស​ជាតិ​សិង្ហបុរី ក្រោយ​ខកខាន​តាំង​ពី​ខែ​មីនា ឆ្នាំ​២០២១ មក​ម្ល៉េះ ដោយ​សារ​ស្ថានភាព​ជំងឺ​កូវីដ-១៩ ខណៈ​ដែរ​ក្រុម​សមាជិក​អាស៊ាន​មួយ​នេះ​មាន​ភារកិច្ច​ចូលរួម​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ពូល​ D ក្នុង​ពានរង្វាន់ FIFA World Cup Qatar 2022™ និង​វគ្គ​ជម្រុះ​ជើង​ឯក​ទ្វីប​អាស៊ី AFC Asian Cup 2023 នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។


សិង្ហបុរី ឆ្លងកាត់​ប្រកួត​៥លើក​កន្លង​មក​ក្នុង​វគ្គ​ជម្រុះ​នេះ​ឈ្នះ​បាន​២លើក ស្មើ​គ្នា​១លើក និង​ចាញ់​២លើក ដោយ​ទាត់​ចូល​ទី​គូ​ប្រកួត​បាន​៧គ្រាប់ គេ​ទាត់​ចូល​វិញ​រហូត​ដល់​១០គ្រាប់ មាន​៧ពិន្ទុ​ឈរ​ចំណាត់​ថ្នាក់​លេខ៣ ក្នុង​ពូល។ ក្រុម​អូប៊ែគីស្ថាន ឈរ​លេខ១ មាន​៩ពិន្ទុ ក្រុម​អារ៉ាប៊ីសាអូឌីត ឈរ​លេខ២ មាន​៨ពិន្ទុ ហើយ​ក្រុម​លេខ៤ យេមែន មាន​៥ពិន្ទិ និង​ក្រុម​ប៉ាឡេស្ទីន នៅ​បាត​តារាង​មាន​៤ពិន្ទុ។


កីឡាករ​ដែល​សហព័ន្ធ​កីឡា​បាល់ទាត់​សិង្ហបុរី កោះហៅ​ទាំង​២៤​រូប​នោះ​មាន៖

1.Fashah Iskandar អ្នកចាំទី​មក​ពី​ក្លិប Tanjong Pagar United
2.Hassan Sunnyមក​ពី​ក្លិប Lion City Sailors
3.Syazwan Buhari មក​ពី​ក្លិប Tampines Rovers
4.Zaiful Nizam អ្នកចាំទី​មក​ពី​ក្លិប Balestier Khalsa
5.Amirul Adli ខ្សែ​ការពារ​មក​ពី​ក្លិប Lion City Sailors
6.Baihakki Khaizan ខ្សែ​ការពារ​មក​ពី​ក្លិប Tampines Rovers
7.Darren Teh ខ្សែ​ការពារ​មក​ពី​ក្លិប Geylang International
8.Hafiz Sujad ខ្សែ​ការពារ​មក​ពី​ក្លិប Hougang United
9.Lionel Tan ខ្សែ​ការពារ​មក​ពី​ក្លិប Hougang United
10.Madhu Mohana ខ្សែ​ការពារ​មក​ពី​ក្លិប Tampines Rovers
11.Nur Adam Abdullah ខ្សែ​ការពារ​មក​ពី​ក្លិប Lion City Sailors
12.Ryhan Stewartខ្សែ​ការពារ​មក​ពី​ក្លិប Young Lions
13.Tajeli Salamatខ្សែ​ការពារ​មក​ពី​ក្លិប Lion City Sailors
14.Christopher Van Huizenខ្សែ​បម្រើ​មក​ពី​ក្លិប Geylang International
15.Farhan Zulkifliខ្សែ​បម្រើ​មក​ពី​ក្លិបHougang United
16.Saifullah Akbarខ្សែ​បម្រើ​មក​ពី​ក្លិបLion City Sailors
17.Shahdan Sulaimanខ្សែ​បម្រើ​មក​ពី​ក្លិបLion City Sailors
18.Yasir Hanapiខ្សែ​បម្រើ​មក​ពី​ក្លិបTampines Rovers
19.Faris Ramli ខ្សែ​ប្រយុទ្ធ​មក​ពី​ក្លិប Lion City Sailors
20.Gabriel Quak ខ្សែ​ប្រយុទ្ធ​មក​ពី​ក្លិប Lion City Sailors
21.Hafiz Nor ខ្សែ​ប្រយុទ្ធ​មក​ពី​ក្លិប Lion City Sailors
22.Hazzuwan Halim ខ្សែ​ប្រយុទ្ធ​មក​ពី​ក្លិប Balestier Khalsa
23.Ilhan Fandi ខ្សែ​ប្រយុទ្ធ​មក​ពី​ក្លិប Young Lions
24.Shawal Anuar ខ្សែ​ប្រយុទ្ធ​មក​ពី​ក្លិប Hougang United

Share.