សហព័ន្ធ​កីឡា​បាល់ទាត់​​អាស៊ី (AFC) បាន​បញ្ជាក់​នៅ​លើ​វិបសាយ​ផ្លូវការ​របស់​ខ្លួន​នៅ​ថ្ងៃ​ព្រហស្បត្តិ៍ នេះ​​ថា​ ស្ថាប័ន​មួយ​នេះ​​សម្រេច​​បន្ត​​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ផលិត​បាល់ទាត់​ Molten Corporation របស់​ជប៉ុន សម្រាប់​ឆ្នាំ​២០២១។

ផលិតផល​បាល់ទាត់​​ក្រុមហ៊ុន​ដៃ​គូ​របស់ AFC នេះ​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ចុងក្រោយ​ប្រចាំ​ទ្វីប​អាស៊ី 2022 FIFA World Cup Qatar ដែល​នៅ​សល់​១២ក្រុម ការ​ប្រកួត​ក្នុង​ពានរង្វាន់ AFC Champion Legaue និង​ការ​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup ជាដើម។

ដូច្នេះ​ពេល​បឹងកេត និង​វិសាខា ចេញ​ទៅ​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup 2021 នឹង​ប្រើប្រាស់​បាល់​​របស់​ក្រុមហ៊ុន​នេះ Molten Corporation តាម​ការ​កំណត់​​របស់ AFC។

Telegram-Troryorng
Share.