ក្រុមហ៊ុនផលិតចែកចាយឱសថរបស់អាមេរិក Pfizer បានសារភាពថា ខ្លួនបានបង្កើតវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មីដែលធន់នឹងការព្យាបាល ដើម្បីសាកល្បងថ្នាំប្រឆាំងមេរោគរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RT កាលពីយប់ថ្ងៃ អាទិត្យ ទី ៣០ ខែ មករា ឆ្នាំ ២០២៣។

នេះគឺជាការទទួលស្គាល់មួយទៀត ខណៈពីមុននាយកប្រតិបត្តិក្រុមហ៊ុននេះ ក៏អះអាងដែរថា ក្រុមហ៊ុន Pfizer បានបង្កមេរោគបំប្លែងខ្លួនដោយចេតនា ដើម្បីបង្កើតវ៉ាក់សាំងថ្មី។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលបង្ហោះនៅលើគេហទំព័ររបស់ខ្លួន ក្រុមហ៊ុន Pfizer បាននិយាយថា ខ្លួនបានរួមបញ្ចូលគ្នានូវសរសៃប្រូតេអ៉ីននៃវីរុសកូវីដ១៩ បំប្លែងខ្លួនជាមួយនឹងវីរុសទម្រង់ដើម ដើម្បីសាកល្បងវ៉ាក់សាំងរបស់ខ្លួន ហើយថា ក្រុមហ៊ុនបានបង្កើតមេរោគបំប្លែងខ្លួនក្លាយពូជថ្មីៗ ដើម្បីធ្វើតេស្ដថ្នាំប្រឆាំងមេរោគរបស់ខ្លួនឈ្មោះ Paxlovid។

ក្រុមហ៊ុនបាននិយាយថា «នៅក្នុងចំនួនមានកំណត់ មេរោគបែបនេះអាចត្រូវបានបង្កើតឡើង ដើម្បីបើកការវាយតម្លៃសកម្មភាពប្រឆាំងមេរោគនៅក្នុងកោសិកា។ យ៉ាងណាក្ដី ការងារនេះត្រូវបានអនុវត្តនៅក្នុងមន្ទីរពិសោធន៍ដែលមានសុវត្ថិភាពបំផុត ហើយការងានេះក៏បានព្យាយាមបង្កើតប្រភេទវីរុសដែលខ្លាំងៗ ផងដែរ»។

សេចក្តីថ្លែងការណ៍របស់ Pfizer បានកើតឡើង២ថ្ងៃបន្ទាប់ពី លោក Jordon Trishton Walker នាយកប្រតិបត្តិដែលពាក់ព័ន្ធនឹងផ្នែក mRNA របស់ក្រុមហ៊ុននេះ បានប្រាប់អ្នកយកព័ត៌មានថា ក្រុមហ៊ុនកំពុងស្វែងរកវិធីដើម្បីបំប្លែងមេរោគកូវីដដោយខ្លួនឯង ដូច្នេះយើងអាចបង្កើតវ៉ាក់សាំងថ្មី ទុកការពារជាមុនឲ្យហើយ។

លោក Walker ថែមទាំងបានបញ្ជាក់ផងដែរថា ក្រុមអ្នកវិទ្យាសាស្ត្រកំពុងពិចារណាលើការចម្លងសត្វស្វា ជាមួយនឹងប្រភេទវីរុសដែលនឹងអាចឆ្លងបន្តគ្នាទៅវិញទៅមក។ លោកបានពន្យល់ថា តាមអ្វីដែលខ្ញុំបានឮ ក្រុមអ្នកវិទ្យាសាស្រ្ត Pfizer កំពុងបង្កើនប្រសិទ្ធភាពរបស់វា ប៉ុន្ដែដំណើរការរបស់ពួកគេយឺត ដោយសារតែអ្នកគ្រប់គ្នាមានការប្រុងប្រយ័ត្នខ្លាំង៕

ប្រភព៖ RT

Share.