សិល្បៈ​ជាតិ​៖ មួយ​ជីវិត​របស់​ព្រឹទ្ធាចារ្យ​ ឌួង ម៉ារ៉ី បាន​លះបង់​​គ្រប់​យ៉ាង​​ដើម្បី​​វិស័យ​សិល្បៈ​បុរាណ​​ យ៉ាង​ណា​មិញ​ព្រឹទ្ធាចារ្យ​ដែល​មាន​ជំនាញ​ខាង​ចម្រៀង​បុរាណ​និង​មហោរី​ស្ទាត់​ជំនាញ​រូប​នេះ​កំពុង​តែ​ធ្លាក់​ខ្លួន​ឈឺ​ ហើយ​​ត្រូវ​ការ​ប្រាក់​មួយ​ចំនួន​យក​មក​បន្ត​ព្យាបាល​ខ្លួន​។​

May be an image of 1 person

ក្រោយ​ពី​ប្រទេស​កម្ពុជា​ត្រូវ​បាន​រំដោះ​ចេញ​ពី​បន​ប្រល័យ​ពូជ​សាសន៍​ប៉ុលពត​ ​អ្នក​គ្រូ​បាន​ចូល​បម្រើ​វិស័យ​សិល្បៈ​បុរាណ​អស់​ពី​កម្លាំង​កាយ កម្លាំង​ចិត្ត​ និង​កម្លាំង​ស្មារតី​ រហូត​មក​ដល់​ដើម​ឆ្នាំ​២០២១​។ បច្ចុប្បន្ន​អ្នក​គ្រូ​ដែល​មាន​វ័យ​៧៦​ឆ្នាំ​ហើយ​នោះ​ កំពុង​​មាន​ជំងឺ​ពុក​ឆ្អឹង​ធ្ងន់ធ្ងរ​ ពុំ​អាច​ព្យាបាល​បាន​ជា​សះស្បើយ​ ចាំ​បាច់​ត្រូវ​សម្រាក​មួយ​កន្លែង​សូម្បី​តែ​ប្រែ​ខ្លួន​ក៏​ពុំ​បាន​។

May be an image of 1 person and indoor

កន្លង​មក​ក្រុម​ បួងសួង​ Boung Soung បាន​សម្រេច​ផ្ដួចផ្ដើម​គ្នា​ជួយ​សម្រាល​បន្ទុក​ក្រុម​គ្រួសារ​របស់​លោក​យាយ​ព្រឹទ្ធាចារ្យ​កាល​ពី​អំឡុង​ខែ​ធ្នូ​ឆ្នាំ​២០២២​ ប៉ុន្តែ​អាស្រ័យ​ដោយ​ជំងឺ​ធ្ងន់ធ្ងរពេក​ប្រាក់​ដែល​ក្រុម​មួយ​នេះ​ជួយ​មិន​អាច​សម្រាល​បន្ទុក​គ្រួសារ​នេះ​បាន​យូរ​​ឡើយ​ ដូច្នេះ​ទើប​កាល​ពី​ថ្ងៃ​ទី​២៩ ខែមករា ម្សិលមិញ​នេះ​ គេហទំព័រវប្បធម៌ ខ្មែរ បាន​ចេញ​មក​អំពាវនាវ​ម្ដង​ទៀត​ដើម្បី​កៀរគរ​ថវិកា​ដើម្បី​ជួយ​សម្រាល​ដល់​ក្រុម​គ្រួសារ​ក្នុង​ការ​មើល​ថែរក្សា​និង​ព្យាបាល​ដល់​ព្រឹទ្ធាចារ្យ​រូប​នេះ​។

បង​ប្អូន​ដែល​មាន​បំណង​ចង់​ចូលរួម​ជា​ចំណែក​ណាមួយ​ដើម្បី​ជួយ​ដល់​ ព្រឹទ្ធាចារ្យចម្រៀង ឌួង ម៉ារុី អាចឧបត្ថម្ភ​បាន​តាម​​រយៈ​​គណនី​របស់​គេហទំព័រ បួងសួង​ ដែល​មានលេខ​​ គណនី ABA 500 266 550 ប្រាក់ដុល្លារ($) 089 969 471 ប្រាក់រៀល(៛)ឈ្មោះ Sovannoudom NOP ៕

Share.