
បន្ទាប់ពីបានគ្រងតំណែងជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៣រដូវកាលជាប់គ្នាកន្លងមក ក្លិបបាល់ទាត់វិសាខា បានរៀបចំដំណើរកម្សាន្តទៅកាន់ខេត្តចំនួន ៦នៅក្នុងប្រទេសរួមមាន៖ ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តព្រៃវែង, ខេត្តកែប, ខេត្តកំពត, និងខេត្តព្រះសីហនុ។
ការបង្ហាញទឹកមុខសប្បាយរីករាយរបស់កីឡាករ ថ្នាក់ដឹកនាំ និងក្រុមការងាររបស់ក្លិបបាល់ទាត់វិសាខា នៃកម្មវិធី “ដំណើរទេសចរណ៍របស់ក្លិប ក្រោយគ្រងតំណែងជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៣រដូវកាលជាប់គ្នា ឬ VISAKHA TROPHY TOUR” កាលពីថ្មីៗកន្លងទៅ។
