កីឡាករវាយកូនបាល់ Novak Djokovic បានក្លាយជាម្ចាស់ជើងឯកកីឡាវាយកូនបាល់កម្មវីធី​ Australian Open លើកទី១០ ដែល​ជាកំណត់ត្រាថ្មីក្នុង​ការទទួល​បាន​ជោគជ័យ​ដ៏ធំ​បំផុត​ក្នុង​ជីវិត​របស់លោក។ នេះគឺជាកំណត់​ត្រា​ថ្មីដែលបានតាមស្មើកំណត់ត្រាឈ្នះពានធំក្នុងកម្រិត Grand Slam លើកទី២២ របស់ Rafael Nadal ផងដែរ។

កីឡាករសញ្ជាតិស៊ែប៊ី វ័យ ៣៥ឆ្នាំរូបនេះ បានយកឈ្នះគូប្រជែង Stefanos Tsitsipas នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នាទីក្រុង Melbourne Park ប្រទេសអូស្រ្តាលី ដោយ​បាន​វាយ​បកឈ្នះ ៣សិតវិញ បន្ទាប់​ពី Tsitsipas បាននាំមុខ ២សិតទៅហើយនេះ​ វាក៏​ជា​ការ​ជាន់​នៅ​ទឹក​ដី​នេះ​ជា​ថ្មី បន្ទាប់​ពី​ខកខានកាលពី​ឆ្នាំ២០២២ ដោយសារស្ថានភាពចាក់វ៉ាក់សាំងកូវីដ-១៩ ដែល​រូប​គេបានបដិសេធ ហើយត្រូវបានអូស្ត្រាលីបណ្តេញចេញពីប្រទេស។។

ក្រោយ​ពេល​បញ្ចប់​ព្រឹត្តិការណ៍ Australian Open ឆ្នាំ ២០២៣ បានក្លាយជារឿងដ៏គួរឲ្យចង់ចាំមួយ​ ចំពោះ​​កីឡាករ​សញ្ជាតិ​ស៊ែប៊ី ដោយរូបគេបានឆ្លងកាត់ការប្រកួតដ៏លំបាក​ជាមួយ​បញ្ហា​ជាការ​របួស​សរសៃពួរ។ មិនត្រឹមតែបញ្ហារបួសនោះឡើយ ប៉ុន្តែកីឡាកររូបនេះក៏ត្រូវដោះស្រាយបញ្ហានានា ក្នុង​នោះ​បញ្ហា​ឪពុក​ខ្លួន៕

Share.