សហព័ន្ធ​កីឡា​បាល់ទះ​ហ្វីលីពីន បាន​​បង្ហាញ​បញ្ជី​ឈ្មោះ​​ក្រុម​កីឡាករ​កីឡា​ការិនី របស់​ខ្លួន​​ដើម្បី​ត្រៀម​ធ្វើ​ដំណើរ​មក​កាន់​រាជធានី​ភ្នំពេញ ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ លើ​វិញ្ញាសា បុរស​​ក្នុង​សាល​និង​នារីក្នុង​សាល។

ស៊ីហ្គេម​លើក​ទី៣២ ឆ្នាំ​២០២៣ នឹង​ធ្វើ​ឡើង​​នៅ​ព្រះរាជាណាចក្រកម្ពុជា ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៣ ដោយ​​ដាក់​៣៦​ប្រភេទ​កីឡា​ឱ្យ​អត្តពលិក​មក​ពី​១១​ប្រទេស​ចូលរួម មាន​៦០៨​វិញ្ញាសា។

សម្រាប់​ក្រុម​បាល់ទះ​បុរស​ហ្វីលីពីន ធ្លាប់​ឈ្នះ​​មេដាយ​ប្រាក់​២សម័យកាល និង​មេដាយ​សំរឹទ្ធិ​៥សម័យកាល ខណៈ​ក្រុមបាល់ទះ​នារី វិញ​ធ្លាប់​ឈ្នះ​មេដាយ​មាស​រហូត​ដល់​៦សម័យកាល មេដាយ​ប្រាក់​៣​សម័យកាល និង​មេដាយ​សំរឹទ្ធិ​៤សម័យកាល៕

Share.