នាយិកាគ្រប់គ្រងក្លិបវិសាខា កញ្ញា អ៊ូ បញ្ញាសុកិត្យា នៅល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានចេញដំណើរទៅបន្ដការសិក្សាត្រីមាសទី២ នៃវគ្គ «គ្រប់គ្រងបាល់ទាត់ – Football Management នៃ UEFA Academy» ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) នៅចក្រភពអង់គ្លេស និងប្រទេសបារាំង។

កញ្ញា អ៊ូ បញ្ញាសុកិត្យា គឺជា​ស្រ្តី​ជនជាតិ​ខ្មែរ​ដំបូង​បង្អស់​ដែល​​បាន​សិក្សា​​ផ្នែក​គ្រប់គ្រង​បាល់ទាត់​នៅឯ​ប្រទេស​ស្វីស ខណៈ​​ដែល​លោក លី ហ៊ាង អគ្គលេខាធិការ​ក្លិប​បាល់ទាត់​ភ្នំពេញក្រោន បាន​ឆ្លងកាត់​វគ្គ​សិក្សា​នេះ​ដោយ​ជោគជ័យ នៅ​ខែ​មិថុនា ឆ្នាំ​២០២២ កន្លង​ទៅ។

គួរដឹងថាក្លិបបាល់ទាត់វិសាខា បានប្រកាសតែងតាំង កញ្ញា អ៊ូ បញ្ញាសុកិត្យា ជានាយិកាប្រតិបត្ដិក្លិប កាលពី​​ថ្ងៃ​ចន្ទ ទី​១ ​ខែ​មិថុនា ឆ្នាំ​២០២១៕ 

Share.