ព្រះសីហនុ÷មនុស្សប្រុសស្រីពីរនាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះក្លឹបកំសាន្តមួយកន្លែង កាលពីវេលាម៉ោង 8 និង 20 នាទីយប់ ថ្ងៃទី 30 ខែមករា ឆ្នាំ 2023 ត្រង់ចំណុចឧតុនិយមស្ថិតក្នុងក្រុមទី 17 ភូមិ 3 សង្កាត់លេខ 3 ក្រុងនិងខេត្តព្រះសីហនុ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ជុំវិញករណីអគ្គីភ័យនេះផងដែរ សមត្ថកិច្ចបានទទួលព័ត៌មានបឋមថា បណ្ដាលមកពីការធ្វើប្រហែសការងារ ដោយសារការផ្សារដែកនៅផ្នែកដំបូលហើយផ្កាភ្លើង បានខ្ទាតមកត្រូវសាឡុងនិង រីដូ ក្នុងក្លឹបបណ្ដាលឱ្យឆាប់ឆេះបង្កើតជាផ្សែងហប់ខ្យល់ ជាហេតុធ្វើឲ្យបុគ្គលិកនៅក្នុងក្លឹបមានការស្លន់ស្លោថប់ដង្ហើមដួលសន្លប់នៅក្នុងក្លឹប ហើយត្រូវបានក្រុមជួយសង្គ្រោះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងកងរាជអាវុធហត្ថ ជួយសង្គ្រោះយកចេញ ពីក្នុងក្លឹបបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជនដែលនៅក្បែរនោះ តែជាអកុសលជនរងគ្រោះទាំងពីរនាក់ មានស្រីម្នាក់ និងប្រុសម្នាក់ បានបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យឯកជន ។

ក្លិបកម្សាន្ដដែរត្រូវភ្លើងឆេះខាងលើឈ្មោះ Julie & Anna Tokyo មានម្ចាស់ឈ្មោះ ហុង សេង ជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ ស្ថិតនៅ ក្រុមទី២៧ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សពជនរងគ្រោះ ស្លាប់បាត់បង់ជីវិតទាំង២នាក់ ៖ ទី១- ឈ្មោះ  ហ៊ន  ស្រីវ៉េត  ភេទស្រី  អាយុ  ១៨ឆ្នាំ   ជាមេការ មានស្រុកកំណេីត  ក្រុ ងព្រះសីហនុ , មានទីលំនៅបច្ចុប្បន្ន ភូមិ២  សង្កាត់លេខ ១  ក្រុង ព្រះសីហនុ ។ ទី២ ឈ្មោះ ភន   មករា  ភេទប្រុស  អាយុ  ២២ ឆ្នាំ ជាងផ្សារដែក មានស្រុកកំណេីត ភូមិសំរោងខាងកេីយ  ឃុំ គោកព្រិច  ស្រុក គីវង់  ខេត្ត តាកែវ បច្ចុប្បន្នស្នាក់នៅ ភូមិ ៥  សង្កាត់ លេខ ៤  ក្រុងព្រះសីហនុ ។

ក្រោយកើតហេតុសមត្ថកិច្ចបាននាំខ្លួនថៅកែក្លឹប និងអ្នកគ្រប់គ្រងក្លឹបទៅសួរនាំនៅអធិការក្រុងព្រះសីហនុ ជុំវិញករណីអគ្គីភ័យនេះផងដែរ៕

អត្ថបទ៖ ព្រះសីហនុ

Share.