ភ្នំពេញ ៖ យ៉ាងហោចមានមនុស្សប្រុសស្រី២នាក់ហើយ បានស្លាប់ក្នុងឧបទ្ទវហេតុគ្រោះអគ្គិភ័យ ឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង នៅផ្សារដេប៉ូ២ កាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅជាប់ហាងកន្លែងថ្មី តាមផ្លូវ១៣៨ កែងផ្លូវ២២៥ ខាងក្រោយ សណ្ឋាគារឡឺប្រេស៊ីដង់ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

គ្រោះអគ្គិភ័យខាងលើ បណ្តាលឲ្យមនុស្សប្រុសស្រី២នាក់រងរបួស រលាកពេញខ្លួន ត្រូវបានត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីពេទ្យព្រះកុសុមៈភ្លាមៗ​ ។ ចំណែកម្នាក់ទៀតបានស្លាប់ភ្លាមនៅកន្លែងកើតហេតុ។

តាមប្រភពព័ត៌មានពីក្រុមការងារត្រយងទទួលបានឲ្យដឹងថា នៅរសៀលថ្ងៃដដែលនេះ មានស្រ្តីម្នាក់ទៀតហើយបានស្លាប់ នៅក្នុងឧបទ្ទវហេតុ​ឆេះផ្ទះមួយខ្នងនៅផ្សារដេប៉ូ២ កាលពីព្រឹកមិញនេះ បន្ទាប់ពីបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.