ភ្នំពេញ ៖ ឃ្លាំងលក់រថយន្តមួយកន្លែង យុីហោ PN AUTO នៅតាមផ្លូវ៣៧១ នៅជិតផ្សារប៉េសេ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យឆាបឆេះគ្រឿងជ័រ បរិក្ខារ គ្រឿងបន្លាស់រថយន្ត និងខូច ខាតរថយន្តមួយគ្រឿងបន្តិចបន្តួច បន្ទាប់ពីម្ចាស់ អ្នកក្បែរខាងនាំគ្នាពន្លត់ទាន់ពេល ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីព្រឹក ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ។

តាមប្រភពពីពលរដ្ឋក្បែរខាងបានឲ្យដឹងថា មុនកើតហេតុគេឃើញមានផ្សែងហុយ ឆេះចេញជាអណ្តាតភ្លើងចេញពីក្នុងឃ្លាំង ខណៈដែលម្ចាស់កំពុងដេកលង់លក់មិនទាន់ក្រោក ស្រែកឆោឡោហៅម្ចាស់ ផ្អើលអ្នកជិតខាង ម្ចាស់ទីតាំងស្ទុះរត់បើកទ្វារចេញ នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ ទុយោទឹកបាញ់ពន្លត់ភ្លើង ឲ្យរលត់ទៅវិញភ្លាមៗ ខីចខាតគ្រឿងជ័រ បរិក្ខារថយន្ត និងរថយន្តTACOMA មួយគ្រឿងឆេះរោលខ្មៅ បន្តិចបន្តួច ។

ទោះយ៉ាងណាក្តី សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង តែចំពោះមូលហេតុផ្តើមឲ្យកើតអគ្គិភ័យ សមត្ថកិច្ចកំពុងស្រាវជ្រាវ ៕

អត្ថបទ៖វិច្ឆិកា

Share.