ក្លិបបាល់ទាត់ Manchester United ក្រោមការដឹកនាំរបស់លោក Erik ten Hag បានឡើងទៅវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Carabao Cup ឬ EPL Cup ក្រោយយកឈ្នះ Nottingham Forest ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន Old Trafford វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២៣ (សរុបទាំង២ជើង ៥-០)។

ខណ:ក្លិបបាល់ទាត់ Newcastle United ក្រោមការដឹកនាំរបស់លោក Eddie Howe បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Carabao Cup ឬ EPL Cup ក្រោយយកឈ្នះ Southampton ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន St James’ Park វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ (សរុបទាំង២ជើង ៣-១)។

លទ្ធផលវគ្គ៨ក្រុមចុងក្រោយ៖
Manchester United ៣-០ Charlton Athletic
Newcastle United ២-០ Leicester City
-Nottingham Forest ១-១ (បាល់កាត់សេចក្តី១១ម៉ែត្រ ៤-៣) Wolverhampton Wanderers
Southampton ២-០ Manchester City។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
ជើងទី១
-Nottingham Forest ០-៣ Man United​
-Southampton ០-១ Newcastle United​
ជើងទី២
-Newcastle United ២-១ Southampton (សរុបទាំង២ជើង ៣-១)
-Man United ២-០ Nottingham Forest (សរុបទាំង២ជើង ៥-០)

Man United ២-០ Nottingham Forest

***វគ្គផ្តាច់ព្រ័ត្រ៖
-ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៣ Newcastle United vs Manchester United នៅពហុកីឡដ្ឋានជាតិ Wembley របស់ប្រទេសអង់គ្លេស។

គួរដឹងថាពានរង្វាន់ EFL Cup ឬ Carabao Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៦០ ដោយហង្សក្រហម Liverpool ឈ្នះពាននេះច្រើនជាងគេសរុប ៩លើក (១៩៨០-៨១, ១៩៨១-៨២, ១៩៨២-៨៣, ១៩៨៣-៨៤, ១៩៩៤-៩៥, ២០០០-០១, ២០០២-០៣, ២០១១-១២, ២០២១-២២) ខណ: Man City ឈ្នះ៨លើក៕

Share.