ក្រុម​បាល់ទាត់សមាជិកលីគកំពូលម៉ាឡេស៊ី Kuching City FC របស់ប្រទេសម៉ាឡេស៊ី បាន​មក​ដល់​ភ្នំពេញ​កាល​ពី​រសៀលថ្ងៃទី០១ ម្សិល​មិញ ដើម្បីត្រៀម​ត្រូវ​ប្រកួតមិត្តភាពអន្តរជាតិជា​មួយ​ក្រុម​នៅ​លីគកំពូក​កម្ពុជា​ចំនួន​៤ក្រុមចាប់​ពី​ថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៣នេះ។

បើកឆាកដំបូង​ថ្ងៃ​នេះ​ក្លិប Kuching City FC ប៉ះ ណាហ្គាវើលដ៍នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ វេលាម៉ោង ៦:៣០នាទីយប់។ ថ្ងៃទី៣ នឹង​ជួប​ក្រុម ISI ដង្កោសែនជ័យ ក្នុងកីឡដ្ឋាន អេ អាយ អេ ថ្ងៃទី៤ ជួបក្រុម​ ភ្នំពេញក្រោន (Close door match – ប្រកួតបិទទ្វារ) ក្នុងកីឡដ្ឋាន Smart RSN និងជំនួប​ចុង​ក្រោយ​នៅ​ថ្ងៃទី៥ ជួបក្រុម វិសាខា ក្នុងកីឡដ្ឋាន អេ អាយ អេ។

ជំនួប​ប្រកួត​មិត្តភាព​នេះ​ដែរ គឺដើម្បី​ត្រៀម​សម្រាប់ពានរង្វាន់ Cambodia League Cup ឆ្នាំ២០២៣ គ្រោង នឹង​ចាប់​ផ្តើម​ប្រកួត​នៅ​ថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ ខណ:ការចាប់​ពូល​សម្រាប់​ធ្វើ​ការ​ប្រកួត​ក៏​បាន​ធ្វើ​រួច​រាល់​ហើយ​៕​

Share.