កាលពីល្ងាចថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២៣ ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ក្រោមការដឹកនាំរបស់លោក ឃឹម បូរី – Khim Borey បានយកឈ្នះ Kuching City FC សមាជិកលីគកំពូលម៉ាឡេស៊ី ក្នុងលទ្ធផល ២-០ សម្រាប់ជំនួបមិត្តភាពអន្តរជាតិ Pre-Season នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។

ដោយឡែកនៅរសៀលថ្ងៃសុក្រ ទី៣ ខែកុម្ភ: ឆ្នាំ២០២៣ នេះនៅកីឡដ្ឋាន AIA KMH Park ក្លិបបាល់ទាត់ Kuching City FC បន្តជួប ISI ដង្កោសែនជ័យ វេលាម៉ោង ៣:៣០នាទីរសៀល។

រំលង១ថ្ងៃ ក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងប្រកួតមិត្តភាពអន្តរជាតិជាមួយ Kuching City FC នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ (Close door match – ប្រកួតបិទទ្វារ) ក្នុងកីឡដ្ឋាន Smart RSN។

ចុងក្រោយគឺនៅថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៣ ក្លិបបាល់ទាត់ Kuching City FC នឹងប្រកួតមិត្តភាពទល់នឹង វិសាខា នៅកីឡដ្ឋាន AIA KMH Park។ ហើយនេះគឺជាប្រកួត Pre-Season ចុងក្រោយរបស់ Kuching City នៅប្រទេសកម្ពុជា៕

Share.