ក្រុមមកពីលីគកំពូលម៉ាឡេស៊ី Kuching City FC បានយកឈ្នះក្រុម ISI ដង្កោសែនជ័យ ក្នុងលទ្ធផល ២-០ សម្រាប់ជំនួបមិត្តភាពអន្តរជាតិ នៅកីឡដ្ឋាន AIA KMH Park កាលពីវេលាម៉ោង ៣:៣០នាទីរសៀល ថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២៣។


កាលពីល្ងាចថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២៣ ក្លិបបាល់ទាត់ណាហ្គាវើលដ៍ បានយកឈ្នះ Kuching City FC សមាជិកលីគកំពូលម៉ាឡេស៊ី ក្នុងលទ្ធផល ២-០ សម្រាប់ជំនួបមិត្តភាពអន្តរជាតិ Pre-Season នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។


ខណ:ថ្ងៃនេះ ក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងប្រកួតមិត្តភាពអន្តរជាតិជាមួយ Kuching City FC ក្នុងកីឡដ្ឋាន Smart RSN (Close door match – ប្រកួតបិទទ្វារ) ។


ចុងក្រោយគឺនៅថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៣ ក្លិបបាល់ទាត់ Kuching City FC នឹងប្រកួតមិត្តភាពទល់នឹង វិសាខា នៅកីឡដ្ឋាន AIA KMH Park។ ហើយនេះគឺជាប្រកួត Pre-Season ចុងក្រោយរបស់ Kuching City នៅប្រទេសកម្ពុជា៕

Share.