ក្រុមមកពីលីគកំពូលម៉ាឡេស៊ី Kuching City FC នឹងបន្តជួបក្លិបបាល់ទាត់វិសាខា នៅរសៀលនេះ សម្រាប់ជំនួបមិត្តភាពអន្តរជាតិ Pre-Season។ បន្ទាប់ពីឆ្លងកាត់៣ប្រកួតរួមមក Kuching City FC ចាញ់១ ឈ្នះ១ និងស្មើ១។

ជំនួប៣ប្រកួតកន្លងមកដូចខាងក្រោម៖

កាលពីល្ងាចថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២៣ ចាញ់ណាហ្គាវើលដ៍ ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។


ថ្ងៃទី៣ ខែមករា ឈ្នះក្រុម ISI ដង្កោសែនជ័យ ក្នុងលទ្ធផល ២-០ ក្នុងកីឡដ្ឋាន AIA KMH Park។


ថ្ងៃទី៤ ខែកុម្ភ: ស្មើភ្នំពេញក្រោន ក្នុងលទ្ធផល ២-២ ក្នុងកីឡដ្ឋាន Smart RSN (Close door match – ប្រកួតបិទទ្វារ) ។


ចុងក្រោយថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៣ នេះ ក្លិបបាល់ទាត់ Kuching City FC នឹងប្រកួតមិត្តភាពទល់នឹង វិសាខា នៅកីឡដ្ឋាន AIA KMH Park ចាប់ពីម៉ោង ៣:៣០នាទីតទៅ។ ហើយនេះគឺជាប្រកួត Pre-Season ចុងក្រោយរបស់ Kuching City នៅប្រទេសកម្ពុជា៕

Share.