ក្លិបបាល់ទាត់ Bayern Munich ក្រោមការដឹកនាំរបស់លោក Julian Nagelsmann បានយកឈ្នះ Woftsburg ក្នុងលទ្ធផល ៤-២ នៅកីឡដ្ឋាន Volkswagen Arena នៅសប្តាហ៍ទី១៩ នៃក្របខណ្ឌកំពូលអាល្លឺម៉ង់ Bundesliga។

៤គ្រាប់របស់ Bayern Munich ស៊ុតដោយកីឡាករ Kingsley Coman ២គ្រាប់នៅនាទី៩’, ១៤’ Thomas Muller នាទី១៩’ និង Jamal Musiala នាទី៧៣’ ខណ:២គ្រាប់របស់ Woftsburg ស៊ុតដោយ Jakub Kaminski នៅនាទី៤៤’ និង Mattias Svanberg នាទី៨១’។

Thomas Muller និង Gerd Muller

ខណ:ខ្សែបម្រើវ័យ៣៣ឆ្នាំ Thomas Muller បានតាមស្មើកំណត់ត្រាលោក Gerd Muller ដែលកាន់កាប់នៅក្លិប Bayern Munich អស់រយ:ពេល ៤៤ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ ១៩៧៩ មកម្ល៉េះក្នុងនាមជាកីឡាករបង្ហាញខ្លួនច្រើនជាងគេសរុប ៤២៧ប្រកួត។

គួរដឹងថាកាលពីរដូវកាល ២០២០-២០២១ កន្លងទៅ ខ្សែ​ប្រយុទ្ធ Robert Lewandowski​ អតីតខ្សែប្រយុទ្ធ Bayern Munich ក៏បានបំបែក​កំណត់​ត្រារបស់លោក Gerd Müller ផងដែរ ក្រោយអាចស៊ុតបញ្ចូលទី៤១គ្រាប់ ក្នុង១​​រដូវ​កាល នៅក្របខណ្ឌ Bundesliga ខណ:កំណត់ត្រាលោក Geard Muller ធ្លាប់ធ្វើបានគឺរកបាន​ ៤០គ្រាប់​នៅ​រដូវ​កាល ១៩៧១-១៩៧២៕

ទស្សនាវីដេអូហាយឡាយ Bayern Munich ៤-២ Wolfsburg៖

Share.