ជំនួបប្រកួតមិត្តភាពអន្តរជាតិ Pre-Season ចុង​ក្រោយ​របស់​ក្លិបបាល់ទាត់ Kuching City FC ចាញ់​ក្រុមវិសាខា ក្នុង​លទ្ធផល ៣-០ នៅកីឡដ្ឋាន AIA KMH Park កាល​ពី​ល្ងាច​ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៣ មុនត្រឡប់ទៅម៉ាឡេវិញ។

ខណ:ឆ្លងកាត់៤ប្រកួត ប្រកួតមិត្តភាពអន្តរជាតិ Pre-Season រួមមកសមាជិកក្រុមពីលីគកំពូលម៉ាឡេស៊ី Kuching City FC ទទួល​បាន​លទ្ធផល ចាញ់១ ឈ្នះ១ និងស្មើ១ និង​ចុង​ក្រោយចាញ់ក្លិបបាល់ទាត់វិសាខា។

ជំនួប៤ប្រកួតកន្លងមកដូចខាងក្រោម៖

  • ថ្ងៃទី៥ ខែកុម្ភ: ចាញ់វិសាខា ក្នុងលទ្ធផល ៣-០ នុងកីឡដ្ឋាន AIA KMH Park
  • ថ្ងៃទី៤ ខែកុម្ភ: ស្មើភ្នំពេញក្រោន ក្នុងលទ្ធផល ២-២ ក្នុងកីឡដ្ឋាន Smart RSN
  • ថ្ងៃទី៣ ខែមករា ឈ្នះក្រុម ISI ដង្កោសែនជ័យ ក្នុងលទ្ធផល ២-០ ក្នុងកីឡដ្ឋាន AIA KMH Park
  • ថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២៣ ចាញ់ណាហ្គាវើលដ៍ ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ

គួរបញ្ជាក់ថា ​ដំណើរ​ប្រកួត​មិត្ត​ភាព​របស់​ក្រុម Kuching City FC របស់​លីគកំពូល​ម៉ាឡេស៊ី នេះ​កគឺដើម្បី​ត្រៀម​ប្រកួត​ពានរង្វាន់ Malaysia Super League ដែលនឹងធ្វើការចាប់ផ្ដើមនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូលម៉ាឡេស៊ី​នឹង​មានចំនួន ១៥ក្រុម​ចូល​រួម​ប្រកួតប្រជែង​ពាន​៕

Share.