ក្លិបបាល់ទាត់ Kedah Darul Aman FC សមាជិកលីគ​កំពូល​ម៉ាឡេស៊ី Malaysia Super League នឹងធ្វើទស្សនកិច្ចហ្វឹកហាត់ ក៏ដូចជាប្រកួតមិត្តភាពអន្តរជាតិ Pre-Season Tour ចំនួន៤ប្រកួត ដើម្បីដកស្រង់បច្ចេកទេស មុនបើករដូវកាលថ្មី ២០២៣ នៅទីក្រុង Antalya ប្រទេសទួរគី។

ជំនួបមិត្តភាព៤ប្រកួតរបស់ Kedah Darul Aman FC៖
ថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០២៣ ប៉ះក្រុម FC Nasaf សមាជិកលីគកំពូលអ៊ូបេគីស្ថាន
ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២៣ ប៉ះក្រុម FC Shakhter Karagandy សមាជិកលីគកំពូលកាហ្សាក់ស្ថាន
ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៣ ប៉ះក្រុម FC Maktaaral សមាជិកលីគកំពូលកាហ្សាក់ស្ថាន
ថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៣ ប៉ះក្រុម FC Metalist Kharkiv សមាជិកកំពូលអ៊ុយក្រែន។

ខណ:ក្លិបបាល់ទាត់ Terengganu FC សមាជិកលីគ​កំពូល​ម៉ាឡេស៊ី Malaysia Super League ក៏ប្រកួតមិត្តភាពអន្តរជាតិ Pre-Season ចំនួន៤ប្រកួតផងដែរ នៅទីក្រុងបាងកក ប្រទេសថៃ។

ជំនួបមិត្តភាព៤ប្រកួតរបស់ Terengganu FC៖
ថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២៣ ប៉ះក្រុម Rajpracha FC
ថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០២៣ ប៉ះក្រុម Bangkok FC
ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៣ ប៉ះក្រុម Odense Boldklub FC
ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៣ ប៉ះក្រុម Chonburi FC។

គួរដឹងថា​ពានរង្វាន់លីគ​កំពូល​ម៉ាឡេស៊ី Malaysia Super League រដូវកាល ២០២៣ នឹងចាប់ផ្ដើមនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ដោយ​មានក្រុមចំនួន ១៤ ​ចូល​រួម​ប្រកួតប្រជែង​ពាន​៕

Share.