ពានរង្វាន់​បាល់ទាត់​លីគ​កំពូល​របស់​ប្រទេស​វៀតណាម ( 2023 Night Wolf V. League 1) រដូវកាល​ឆ្នាំ​២០២៣ ខាង​មុខ​​​នេះ​បាន​ប្រកាស​បង្កើន​ប្រាក់​រង្វាន់​ដល់​ក្រុម​ជ័យលាភី​មួយ​ទ្វេ​ជា​២ បើ​ធៀប​នឹង​រដូវកាល​ឆ្នាំ​២០២២ កន្លង​ទៅ​រហូត​ដល់​​៩​​ពាន់​លាន​ដុង ឬ ជាង​៣៨​ម៉ឺន​ដុល្លារ​អាមេរិក។

ដូច្នេះ​ជ័យលាភី​ពានរង្វាន់ 2023 Night Wolf V. League 1 មាន៖
-ជើង​ឯក​​ទទួល​បាន​​៥ពាន់​លាន​ដុង ឬ ​ជាង​២១​ម៉ឺន​ដុល្លារ​អាមេរិក
-ជើង​ឯក​រង ទទួល​បាន​២.៥​ពាន់​លាន​ដុង ឬ ១០​ម៉ឺន​ដុល្លារ​អាមេរិក
-លេខ៣ ទទួល​បាន​១.២៥​ពាន់​លាន​ដុង ឬ ជាង​៥​ម៉ឺន​ដុល្លារ​អាមេរិក

ក្រុម​ដែល​នឹង​ចូលរួម​ក្នុង​ពានរង្វាន់​លីគ​កំពូល​វៀតណាម រដូវកាល​ថ្មី​នេះ មាន​ក្រុម​ចូលរួម​ចំនួន​១៤ ដោយ​ក្នុង​នោះ​មាន Becamex Binh Duong, CAND, Dong A Thanh Hoa, Hanoi, Hai Phong, Hoang Anh Gia Lai, Hong Linh Ha Tinh, Khanh Hoa, Nam Dinh, SHB Da Nang, Song Lam Nghe An, Topenland Binh Dinh, HCMC និង​ Viettel។

ការ​ប្រកួត​រៀបចំ​​​ពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ដល់​២០ ខែ​សីហា ឆ្នាំ​២០២៣ ហើយ​ក្រុម​ជើង​ឯក​មាន​ឈ្មោះ​តំណាង​ឱ្យ​ប្រទេស​វៀតណាម ឡើង​ទៅ​ប្រកួត​ក្នុង​ពានរង្វាន់​ជើង​ឯក​ទ្វីប​អាស៊ី AFC Champions League ផង​ដែរ។​

ដោយ​ឡែក​ពានរង្វាន់​លីគ​ទី២ របស់​វៀតណាម 2023 National First Division Gold Star Beer ឬ ប្រើ​ឈ្មោះ​ជា 2023 Gold Star V. League 2 ដោយ​មាន​​ត្រៀម​ប្រាក់​រង្វាន់​ដល់​ម្ចាស់​ជ័យលាភី​ដូចជា៖
-ម្ចាស់ ជើង​ឯក​ទទួល​បាន២​​ពាន់​លាន​ដុង
-ក្រុម​ជើង​ឯក​រង ទទួល​បាន​១ពាន់​លាន​ដុង
-ក្រុម​លេខ៣ ទទួល​បាន​​៥០០​លាន​ដុង

ក្រុម​ដែល​ចូលរួម​ពានរង្វាន់ 2023 Gold Star V. League 2 មាន​ ១២​ក្រុម​ដូចជា Ba Ria Vung Tau, Binh Phuoc, Binh Thuan, Can Tho, Hoa Binh, Hue, Long An, Pho Hien, Phu Dong, Phu Tho, Quang Nam, Saigon៕

Share.