ក្រុមកីឡា​តេ​ក្វាន់​ដូម៉ាឡេស៊ី ​បាន​បង្ហាញ​ការ​ជឿជាក់​ក្នុង​ការ​ដណ្ដើម​បាន​មេដាយ​មាស​ចំនួន​ពីរ​ក្នុង​ព្រឹត្តិការណ៍​កីឡាស៊ី​ហ្គេម​លើកទី៣២ នៅកម្ពុជា។

អគ្គលេខាធិកាកីឡាតេក្វាន់ដូម៉ាឡេស៊ីលោក R. Dhanaraj បាននិយាយថា៖ «គោល​ដៅ​ជាក់​ស្តែង​នឹង​មានភាពប្រសើរឡើងបើប្រៀបធៀបទៅនឹងការចូល​ព្រឹត្តិការណ៍ពីមុនរបស់ក្រុម ដោយ​បាន​ឈ្នះ​មេដាយ​មាសមួយ ប្រាក់ពីរ និងសំរឹទ្ធប្រាំនៅក្នុងឆ្នាំ២០១៩ និងដណ្ដើម​បាន​មេដាយមាសមួយ ប្រាក់មួយ និងសំរឹទ្ធចំនួនបីក្នុងឆ្នាំ២០២២»

អគ្គលេខាធិការូបនេះ បានប្រាប់​អ្នក​យក​ព័ត៌​មាន​បន្ទាប់​ពីកិច្ច​ប្រជុំគណៈកម្មាធិ​ការ​ការងារ​កីឡា​នៅ​ក្រុមប្រឹក្សាកីឡាជាតិ​នៅទីក្រុង Bukit Jalil ថា៖ «កីឡាតេក្វាន់ដូម៉ាឡេស៊ីក៏កំពុងកំណត់គោលដៅ ដណ្ដើម​មេដាយ ប្រាក់មួយ និងសំរឹទ្ធចំនួនបី សម្រាប់ការប្រកួតនេះផងដែរ»។

លោក R. Dhanaraj អគ្គលេខាធិកាកីឡាតេក្វាន់ដូម៉ាឡេស៊ី

លោកបាន​បន្ថែ​មថា កីឡាតេក្វាន់ដូប្រកួត​ក្នុង​ព្រឹត្តិការណ៍​ចំនួន១៥ ក្នុង​ចំណោម​ព្រឹត្តិការណ៍​ចំនួន ២៤ នៅ​ក្នុង​ការ​ប្រកួត​ពីរ​ឆ្នាំ ហើយ​ការ​ត្រៀម​ខ្លួន​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​បញ្ជី​កីឡាករ​ពេញ​លេញ មុន​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ​នេះ។ ក្រោយ​ពេល​បញ្ចប់​ការ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ពាក់​កណ្តាល​ខែ​នេះ ដើម្បី​វាយ​តម្លៃ​សមត្ថភាព​របស់​ពួក​គេមុន​នឹង​សម្រេច​ចិត្ត​ជ្រើស​រើស​អត្តពលិក​ល្អបំផុតសម្រាប់ស៊ីហ្គេម។

លោកR. Dhanaraj ​បាន​បញ្ជាក់​ថា​ អ្នក​ដែល​ត្រូវ​បាន​ជ្រើស​រើស​នឹង​ត្រូវ​ឆ្លង​កាត់​ការ​ត្រៀម​ខ្លួន​មុន​ការ​ប្រកួត​ក្នុង​ខែ​មីនា​ បន្ទាប់​មក​ដោយ​ការ​បោះជំរំ​ហ្វឹកហាត់​រយៈពេល​ប្រាំមួយ​សប្តាហ៍​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​មុន​នឹង​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា៕

Share.