ក្រោយ​ត្រឡប់​មក​ពី​ប្រទេស​បារ៉ែន វិញ​ក្នុង​បេសកកម្ម​ប្រកួត​ជម្រុះ​ពានរង្វាន់​ជើង​ឯក​ពិភពលោក 2022 FIFA World Cup Qatar ជុំ​ទី២​ប្រចាំ​ទ្វីប​អាស៊ី ពេលនេះ​​ក្រុម​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ត្រូវ​ធ្វើ​តេស្ត​យក​សំណាក​លើក​ទី២ មុន​ពេល​ត្រឡប់​ទៅ​កាន់​គេហដ្ឋាន​រៀងៗខ្លួន។

បើ​តាម​ការ​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​សុក្រ នេះ​​បញ្ជាក់​ថា៖« ការ​ពិនិត្យ​សំណាករបស់ក្រុម​ជម្រើស​ជាតិ​កម្ពុជា លើកទី២ បន្ទាប់​ពី​ការ​ធ្វើ​ចត្តាឡីស័ក ​១៣​ថ្ងៃ​កន្លងមក។ ក្រុម​នឹង​ត្រូវរងចាំលទ្ធផលនៅថ្ងៃស្អែក បើ​លទ្ធផល​ចេញ​មក​អវិជ្ជមានទាំង​អស់​គ្នា កីឡាករ និង​មន្ត្រី​ទាំង​អស់​អាច​ត្រលប់​ទៅ​គេហដ្ឋាន​របស់​ខ្លួន​បាន»។

​សូម​បញ្ជាក់​ថា​ពេល​នេះ​ក្រុម​ការងារ​​គ្រូ​បង្វឹក​និង​កីឡាករ​ទាំង​​កំពុង​ធ្វើ​ចត្តាឡីស័ក្ខ​រយៈពេល​១៤​ថ្ងៃ​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំ​រីករាយ ក្នុង​ខេត្ត​កំពង់ឆ្នាំង៕

អត្ថបទពាក់ព័ន្ធ៖ក្រុម​ជម្រើស​ជាតិ​កម្ពុជា មក​ដល់​មាតុភូមិ​វិញ តែ​ត្រូវ​ធ្វើ​ចត្តាឡីស័ក​នៅ​ខេត្ត​កំពង់ឆ្នាំង

Telegram-Troryorng
Share.