សិល្បៈ​ជាតិ​៖ ហាង​ពេជ្រ​ ដាណា​ ទ្រី​ បាន​បង្ហាញ​វត្តមាន​ទូត​សុច្ឆន្ទៈ​ចំនួន​ ៤​ រូប​ជា​ផ្លូវការ​ កាល​ពី​រាត្រី​ថ្ងៃទី​ ៦​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០២៣​។

នៅ​ក្នុង​នោះ​ អ្នក​នាង​ ឱក​ សុគន្ធ​កញ្ញា​ គឺ​ជា​ទូត​សុច្ឆន្ទៈ​មួយ​រូប​ដែល​បាន​បង្ហាញ​វត្តមាន​យ៉ាង​ភ្ញាក់​ផ្អើល​ជាមួយ​គ្រឿង​អលង្ការ​ពេជ្រ​ដែល​ពាក់​មួយ​តួ​ខ្លួន​គឺ​មាន​​តម្លៃ​ដល់​ទៅ​ជិត​ ៤​លាន​ដុល្លារ​ដែល​រៀប​ចំ​ឡើង​ដោយ​លោក​ស្រី​ ទ្រី​ ដា​ណា​ មាន​ដូច​ជា​ មកុដ​ 151,825 $​ ខ្សែក​ តម្លៃ ​972,966.5$ ក្រវិល​តម្លៃ ​26,452$ ខ្សែ​ដៃ​តម្លៃ​ 1,923,273.75$ កង​ដៃ​តម្លៃ​ 198,155.5$ និង ចិញ្ចៀន​តម្លៃ ​361,212$ ។​

ក្រៅ​ពី​កំពូល​តារា​ចម្រៀង​ ឱក​ សុគន្ធ​កញ្ញា​ បាន​បង្ហាញ​គ្រឿង​ពេជ្រ​ដ៏​មាន​តម្លៃ​ប្រចាំ​ហាង​ ដាណា​ ទ្រី ហើយ​នោះ ​ក្នុង​នោះ​ក៏​មាន​ទូត​សុច្ឆន្ទៈ​​ ៣​ រូប​ផ្សេង​ទៀត​បាន​បង្ហាញ​មុខ​អម​ជាមួយ​គ្រឿង​ពេជ្រ​ដូច​ជា​ អ្នក​នាង​ ពេជ្រ​ សោភា ​បង្ហាញ​គ្រឿង​ពេជ្រ​តម្លៃ​ជាង​ ៤លានដុល្លារ លោក ឆឹម​ សក្កដា​ និង​លោក​ សេង​ មង្គល​ បង្ហាញ​គ្រឿង​ពេជ្រ​ជិត​ ១​លាន​ដុល្លារ​។

យ៉ាងណាមិញ ​មាន​អ្នក​ចោទ​សួរ​ថា​ មាន​ហេតុ​ផល​អ្វី​បាន​កំពូល​តារា​ចម្រៀង​ ឱក​ សុគន្ធ​កញ្ញា​ យល់​ព្រម​ក្លាយ​ជា​ទូត​សុច្ឆន្ទៈ​គ្រឿង​ពេជ្រ​ឱ្យ​ហាង​ ដាណា​ ទ្រី​ ? ចង់​ដឹង​ថា​ អ្នក​នាង​​ ឱក​​ សុគន្ធ​កញ្ញា​​ មាន​​ហេតុ​ផល​​សំខាន់​​ៗ​​អ្វីខ្លះ​នោះ​ សូម​ទស្សនា​វីដេអូ​នេះ​៖

Share.