រតនគិរី ៖ អធិការដ្ឋាននគរបាលស្រុកលំផាត់ នៅថ្ងៃទី ០៥  ខែកុម្ភៈ  ឆ្នាំ ២០២៣ អធិការដ្ឋាននគរបាល ស្រុកលំផាត់   បានចុះបង្រ្កាបករណីជួញដូរ និង ប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន  មួយករណីត្រង់ចំណុច អូរសមុទ្រ  ស្ថិតនៅក្នុង សមុទ្រក្រោម  ឃុំសេដា  ស្រុកលំផាត់  ខេត្តរតនគិរី  ឃាត់ខ្លួនជនសង្ស័យចំនួន០៣។

ជនសង្ស័យ ទាំង៣នាក់ទី១ឈ្មោះ  ពុក ខាំលេន ភេទប្រុស អាយុ២៥ឆ្នាំ  ជនជាតិទំពួន មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្ន ភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់  ខេត្តរតនគិរី។ ២. ឈ្មោះ  សាវ៉ាត សុខ ភេទប្រុស អាយុ២៧ ជនជាតិទំពួន មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន ភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់  ខេត្តរតនគិរី។ ៣.ឈ្មោះ  ឃួន ឃឹម ភេទប្រុសអាយុ ៣៥ឆ្នាំ  ជនជាតិទំពួន មុខរបរចំការ មានទីលំនៅបច្ចុប្បន្ន ភូមិសមុទ្រក្រោម  ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។

ចំពោះវត្ថុតាងដកហូត រួមមាន៖ មេតំហ្វតាមីន  ចំនួន០៤  ថង់  ទម្ងន់៩.៨៦ ក្រាម។ អាវុធ kA ២ដើម  គ្រាប់ចំនួន។ អាវុធកែច្នៃ០៣ ដើម។ កាំបិត០៦ ដើម។ទូរស័ព្ទ ដៃ០៣  ដើម ព្រមទាំងបករណ៍សេព គ្រឿង ញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន នគរបាល ស្រុកលំផាត់  ដើម្បីកសាងសំណុំរឿង បញ្ជូនទៅ អយ្យការអម សាលាដំបូងខេត្តរតនគិរី ចាត់ការ តាមនិតីវិធី ៕

អត្ថបទ៖ កណ្តាល

Share.