បន្ទាប់ពីចែកផ្លូវជាមួយនឹងផលិតកម្មចាស់និងសំរាកពីអាជីពជាអ្នកដឹកនាំមួយរយៈធំលោក Rith Omega
បានត្រលប់មកដឹកនាំសម្ដែងឡើងវិញដោយស្នាដៃបើកឆាកថ្មីពីរបទជាចម្រៀងរបស់លោក ENO ស្ថិតនៅក្នុងផលិតកម្មសាន់ដេទទួលបានការចាប់អារម្មណ៍ច្រើនគួរឱ្យកត់សម្គាល់។

លោក Rith Omega ដែលមានឈ្មោះដើមហៅថា ឃុន ធារិទ្ធិ គឺជាអ្នកដឹកនាំវ័យក្មេងដែលមានសមត្ថភាពនិងទេពកោសល្យខ្ពស់ស្ទើរគ្រប់ស្នាដៃរបស់លោកត្រូវអ្នកទស្សនានិងអ្នកគាំទ្រទទួលស្គាល់ថាមានភាពសម្រិតសម្រាំងចំរាញ់យ៉ាងល្អិតល្អន់ជាទីបំផុតតួយ៉ាងដូចជាបទមេឃកំពុងភ្លៀងហើយរបស់តារាចម្រៀង Hak Record ជាដើម។

សម្រាប់ស្នាដៃដំបូងពីរបទនៅក្នុងផលិតកម្មសាន់ដេមានសន្ទុះចាប់អារម្មណ៍គួរសមបើយោងតាមចំនួនចុចចូលទស្សនាលើឆាណែលយូធូបផលិតកម្មសាន់ដេដោយក្នុងនោះបទ «Talk Shit» មានចំនួនចុចទស្សនាចំនួន១លានដងខណៈបទ «ស្រលាញ់បងទៅបងមានបេះដូងCute » បង្ហោះបានរយៈពេល២សប្ដាហ៍មានចំនួនចុចទស្សនា493K ហើយគិតត្រឹមរសៀលថ្ងៃទី០៥ខែមេសាឆ្នាំ២០២១នេះ។
សូមរំលឹកឡើងវិញថាលោក Rith Omega ដែលមានឈ្មោះដើមហៅថា ឃុន ធារិទ្ធិ គឺជាអតីតអ្នកដឹកនាំសម្ដែងមួយរូបនោះក្នុងផលិតកម្ម Town Production ក្រៅពីជាអ្នកដឹកនាំសម្ដែងលោកក៏ជាអ្នកជំនួញវ័យក្មេងមួយរូបលើវិស័យអាហារផងដែរ៕