ក្លិបបាល់ទាត់ Al Nassr FC ក្រោមការដឹកនាំរបស់លោក Rudi Garcia បានយកឈ្នះ Al-Wehda ក្នុងលទ្ធផល ៤-០ នៅកីឡដ្ឋាន King Abdul Aziz សប្តាហ៍ទី១៦ ក្របខណ្ឌ Saudi Professional League រដូវកាល ២០២២-២៣ កាលពីយប់ថ្ងៃទី៩ ឈានចូលព្រឹកថ្ងៃទី១០ ខែកុម្ភ:។

៤គ្រាប់របស់ Al Nassr FC ស៊ុតបញ្ចូលទីដោយ Cristiano Ronaldo ម្នាក់ឯងនៅនាទី ២១​’, ៤០’, ៥៣’ និង ៦១’ នេះគឺការស៊ុតបញ្ចូលទី Hat-Trick លើកដំបូងបង្អស់ ចាប់តាំងពីផ្លាស់មកកាន់ទឹកដីអារ៉ាប៊ីសាអូឌីត កាលពីដើមខែមករា ឆ្នាំ២០២៣។

កំណត់ត្រាថ្មីរបស់ Cristiano Ronaldo ក្រោយស៊ុតបាន៤គ្រាប់៖
-រកគ្រាប់បាល់៣គ្រាប់ ក្នុងមួយប្រកួត (Hattrick) ជាលើកទី៦១ ក្នុងអាជីព
-រកគ្រាប់បាល់បាន ៤គ្រាប់ ក្នុងមួយប្រកួត ជាលើកទី១១ ក្នុងអាជីព
-រកគ្រាប់បាល់បាន ៥០១គ្រាប់ នៃការប្រកួតក្នុងលីគ (មិនគិតក្នុង UEFA Champion League ឬ FIFA Club World Cup និង Super Cup ឡើយ)៕

ទស្សនាវីដេអូ Ronaldo ស៊ុត Hat-trick លើកដំបូងឱ្យ Al Nassr៖

https://youtu.be/mhLU9LZuy8Q
Share.