កាលពីយប់ថ្ងៃសុក្រ ទី១០ ខែកុម្ភ: ឆ្នាំ២០២៣ សហព័ន្ធកីឡាបាល់ទាត់ទ្វីបបាល់ទាត់ពិភព ហៅកាត់ថា FIFA បានប្រកាសបេក្ខភាពគ្រូបង្វឹកឆ្នាំប្រចាំឆ្នាំ៣នាក់ចុងក្រោយ THE BEST FIFA MEN’s Coach ឆ្នាំ២០២២ មានដូចជាលោក Carlo Ancelotti, Pep Guardiola និង Lionel Scaloni។

បេក្ខភាពគ្រូបង្វឹក៣នាក់ចុងក្រោយ THE BEST FIFA MEN’s Coach ប្រចាំឆ្នាំ២០២២៖
-លោក Pep Guardiola ដឹងនាំ Manchester City ឈ្នះ Premier League រដូវកាល ២០២១/២២
-លោក Carlo Ancelotti ដឹកនាំ Real Madrid ឈ្នះ Laliga និងឈ្នះ UEFA Champions League លើក១៤ ប្រចាំប្រវត្តិសាស្ដ្ររបស់ក្លិប
-លោក Lionel Scaloni ដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីនឈ្នះ FIFA World Cup ជាលើកទី៣ នៃប្រវត្តិសាស្ដ្របាល់ទាត់ប្រទេសអាហ្សង់ទីនកាលពីចុងឆ្នាំ២០២២។

គួរដឹងថាកាលពីឆ្នាំ ២០២១ គ្រូបង្វឹកឆ្នាំឆ្នើមគឺលោក Thomas Tuchel អតីតគ្រូបង្វឹកតោខៀវ Chelsea ក្រោយដឹកនាំឈ្នះពាន UEFA Champion League និង UEFA Super Cup៕

Share.