ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១គឺជាថ្ងៃប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោម ប្រធានបទ« ចែករំលែកព័ត៌មានពិតអំពីគ្រឿងញៀន គឺជួយសង្គ្រោះជីវិត»។

សម្រាប់ព្រះរាជាណាចក្រកម្ពុជាបានជ្រើសរើសយកប្រធានបទ គ្មានគ្រឿងញៀននិងគ្មាន ជំងឺ កូវីដ១៩ សហគមន៍មានសុវត្ថិភាពនិងការអភិវឌ្ឍ

ក្នុងសារលិខិតផ្ញើជូនជនរួមជាតិក្នុងទិវាអន្តរជាតិមួយនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែនបានរំលឹកឲ្យគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្តទាំងអស់ ត្រូវម្ចាស់ការ និងទទួលខុសត្រូវក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងដោះស្រាយនូវរាល់បញ្ហា ដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ដោយប្រកាន់ឱ្យបានខ្ជាប់ខ្លួន និងអនុវត្តឱ្យមានប្រសិទ្ធភាព នូវទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន «៣កុំ ១រាយការណ៍»។

តើទិសស្លោក«៣កុំ ១រាយការណ៍»មានន័យយ៉ាងដូចម្តេច?

-១៖កុំពាក់ព័ន្ធ មានន័យថា កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែកកុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន,

-ទី២៖ កុំអន្តរាគមន៍ មានន័យថា កុំរារាំងការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឬមិត្តភក្តិក៏ដោយ និងទី

-៣៖ គឺកុំលើកលែង ដែលមានន័យថា កុំបន្ធូរបន្ថយការអនុវត្តច្បាប់ ចំពោះឧក្រិដ្ឋជនគ្រឿងញៀន សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវរបស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់។

ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននេះដែរ នៅឆ្នាំ២០២០កន្លងទៅនេះ សមត្ថកិច្ច ពាក់ព័ន្ធបានបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀនចំនួន ១០ ៤៦១ករណី ចាប់ជនសង្ស័យ បានចំនួន២១ ៥៦៦នាក់និងចាប់បានគ្រៀងញៀនចំនួន ៣ ៨៧៥ គីឡូក្រាមនិង ៨៧៨ក្រាម៕

Share.