សហព័ន្ធកីឡាបាល់ទាត់ហ្វីលីពីន និងលីគកំពូលហ្វីលីពីន នៅថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២៣ នេះ​បាន​ប្រកាសថា ក្លិប United City FC បាន​ស្នើ​សុំ​ដក​ខ្លួន​ចេញ​ពីការ​ប្រកួតលីគកំពូលហ្វីលីពីន សម្រាប់​រដូវកាលឆ្នាំ២០២២-២០២៣ មុនពេលការប្រកួតលីគឡើងវិញនៅចុងសប្តាហ៍នេះ។

ការប្រកាស​ដក់​ខ្លួន​ចេញ​នៅក្នុងការ​ប្រកួតលីគបាល់ទាត់ហ្វីលីពីន សម្រាប់​រដូវកាលឆ្នាំ២០២២-២០២៣ គឺ​ដោយសារ​ក្លឹប United City បាន​លើក​ឡើង​ពីហេតុ​ផល​ហិរញ្ញវត្ថុ។

លោក Mariano Araneta ប្រធានសហព័ន្ធកីឡាបាល់ទាត់ហ្វីលីពីន បាននិយាយថា៖ «យើង​យល់​ពី​ស្ថាន​ភាព​ដែលប៉ះពាល់ដល់ United City FC ដែលបង្ខំចិត្ត​ឱ្យពួកគេដកខ្លួនចេញ។ យើង​សង្ឃឹម​ថា​ក្លឹប​និង​អ្នក​គ្រប់​គ្រង​របស់ពួកគេ​នឹង​អាច​ត្រលប់​មក​លេង​វិញបាន»។

គួរបញ្ជាក់ថា ក្លឹប United City បានទទួលការចាប់អារម្មណ៍នៅក្នុងពិភពបាល់ទាត់របស់ ហ្វីលីពីន ដោយ បាន​ក្លាយ​ជាក្លឹបហ្វីលីពីនដំបូងគេដែលបាន​ចូល​លេង​ក្នុងពាន​រង្វាន់ AFC Champions League វគ្គ​ចែក​ពូល បន្ទាប់​ពី​ទទួល​បាន​ជើងឯកលីគហ្វីលីពីននៅឆ្នាំ២០២០៕

Share.