​ការ​ប្រកួត​បវរកញ្ញា​ចក្រ​វាឡ​ពិភពលោក​លើក​ទី​៧០​ នឹង​រៀបចំ​នៅ​​ក្នុង​ខែ​ធ្នូ​ចុង​ឆ្នាំ​២០២១​ នៅ​ប្រទេស ​កូស្ដារីកា (Costa Rica) ប្រទស​កម្ពុជា​ក៏​កំពុង​ដំណើរ​ការ​ជ្រើស​បេក្ខនារី​​មក​គ្រង​តំណែង​ជា​ Miss Universe Cambodia ដើម្បី​តំណាង​ប្រទេស​ទៅ​ចូលរួម​ព្រឹត្តិកាណ៍​ខាង​លើ​។ ខណៈ​ដែល​ការ​ប្រកួត​មាន​បេក្ខនារី​ចូលរួម​ដាក់​ពាក្យ​ច្រើន​ក្នុង​នោះ​មហាជន​ហាក់​ឱ្យ​តម្លៃ​ និង​ គាំទ្រ​ទៅ​លើ​បេក្ខនារី​ចំនួន​៣​ រូប​ ដោយ​មាន​មតិភាគ​ច្រើន​បាន​លើក​សរសើរ​ និង​ ចង់​ឱ្យ​កញ្ញា​ម្នាក់​ក្នុង​ចំណោម​ ៣​ រូប​នេះ​ជា​​ប់​ជា​បវរកញ្ញា​ចក្រវាឡ​កម្ពុជា​។ តើ​បេក្ខនារី​ទាំង​៣​ រូប​ដែល​អ្នក​គាំទ្រ​កម្មវិធី​ប្រកួត​សម្រស់ ចង់​ឱ្យ​តំណាង​កម្ពុជា​ក្នុង​ការ​ប្រកួត​ MU ​មាន​ស្រី​ស្អាត​រូប​ណា​ខ្លះ?

សូម​ចុច​អាន បែកធ្លាយ​ ស្រី​ស្អាត​​ សុគា​ គីមលាង​ ត្រៀម​ប្រកួត​ប្រជែង​កម្មវិធី​មួយ​តប​​តាម​ការ​ស្នើសុំ​និង​ជំរុញ​ពី​អ្នក​គាំទ្រ​!

១./ កញ្ញា ឈុន ស្រីណែត៖ ​បេក្ខនារី​រូប​នេះ​បច្ចុប្បន្ន​មានអាយុ ២៤ឆ្នាំ កម្ពស់ ១៦៥សម ជាតារាម៉ូដែល។ កញ្ញាអាច​ប្រើប្រាស់​បាន​ចំនួន​៣ ​មាន​ ភាសា ខ្មែរ អង់គ្លេស និងវៀតណាម។ កញ្ញា ជាកូនខ្មែរកម្ពុជាក្រោម។ ​ការតស៊ូមតិរបស់កញ្ញា គឺ​ការ​ផ្តល់​សិទ្ធិ ស្មើភាពដល់ជនជាតិភាគតិច។

២./ កញ្ញា ងិន រ៉ូសា៖ បេក្ខនារី​រូប​នេះ​បច្ចុប្បន្ន​ម​ានអាយុ២២ កម្ពស់ ១៦៥សម ឆ្នាំ ជាពិធីការិនី តារាម៉ូដែល និង​ជ​​ា​ទូត​សុឆន្ទៈ​ផលិតផល​ Revlon ផងដែរ ។ ​កញ្ញា​មាន​សមត្ថភាព​​អាច​និយាយ​បាន​ ៣ភាសា គឺ ​ខ្មែរ អង់គ្លេស និងថៃ។ កញ្ញា​ធ្លាប់​បាន​ឈ្នះ​ពាន​រង្វាន​់ Miss Best catwalk 2016 ​ក្នុង​កម្មវិធី​ Miss & Mr Cat of the City 2016។ ការ​តស៊ូមតិរបស់​កញ្ញា​ គឺ​បញ្ឈប់​ការរើសអើង​អ្នក​ស្រលាញ់​ភេទ​ដូច​គ្ន​ានៅ​ក្នុង​សង្គម​។​

៣./ កញ្ញា ហង្ស សុរិយ៉ាន់៖ បេក្ខនារី​រូប​នេះ​បច្ចុប្បន្ន​មានអាយុ ២៦ឆ្នាំ កម្ពស់ ១៦៧សម ជាតារាម៉ូដែល តារាសម្តែង និង​ជា​ទូតសុឆន្ទៈ​ផលិតផល។​ ថ្វី​​ត្បិត​សមត្ថភាព​នៅ​ស្ទើ​តែ​កញ្ញា​មាន​បទ​ពិសោធ​ និង​ ភាព​ជឿជាក់​ខ្ពស់។​​ កញ្ញា​ធ្លាប់​បាន​ចូលរួម​ប្រកួត​កម្មវិធី​ Cambodia Next top model ចំណាត់ថ្នាក់ TOP4 ​មិន​តែ​ប៉ុណ្ណោះ​ ហង្ស សុរិយ៉ាន់​ធ្លាប់​តំណាង​ប្រទេស​កម្ពុជា​ចូលរួម​ប្រកួត​កម្មវិធី​ Miss Global 2018 ដោយ​កាល​ណោះ​ក​ញ្ញា​ទទួល​បាន​ច​ំណាត់​ថ្នាក់​ TOP11 ផង​ដែរ​។​

រង់​ចាំ​មើល​តើ​បេក្ខនារី​ដែល​មាន​ការ​គាំទ្រ​ច្រើន​ទាំង​៣​រូប​នេះ​ នឹង​មាន​ម្នាក់​អាច​ក្លាយ​ជា​បវរកញ្ញាចក្រវាឡ​កម្ពុជា​ឆ្នាំ​២០២១ ចេញ​ទៅ​ប្រកួត​តំណាង​ជាតិ​នៅ​ប្រទេស​ កូស្ដារីកា សម​ដូច​បំណង​ប្រាថ្នា​អ្នក​គាំទ្រ​ដែរ​ទេ?​

Telegram-Troryorng
Share.