ការចុះឈ្មោះចូលរួមប្រកួតជម្រុះជើងឯកថ្នាក់ជាតិកីឡាអេឡិចត្រូនិក Road to 32nd SEA GAMES 2023 ត្រូវបានបិទបញ្ចប់នៅវេលាម៉ោង ១២រំលងអាធ្រាតថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២៣ លើវិញ្ញាសា Mobile Legend: Bang Bang (Male & Female), Valorant (Team), Leauge of Legends: Wild Rift (Team) ។

បន្ទាប់ពីបើកឲ្យចុះឈ្មោះរយៈពេលមួយសប្ដាហ៍មកនេះគឺជាស្ថិតិចំនួនក្រុមផ្លូវការដែលបានបំពេញត្រូវតាមច្បាប់នៃការចុះឈ្មោះត្រឹមត្រូវ​មាន​ចំនួន​ដូច​ឃាង​ក្រោម៖

ដោយឡែក​សម្រាប់ ៨ក្រុម លើវិញ្ញាសា Mobile Legend: Bang Bang របស់ MPL KH Spring Split 2023 ផ្នែកបុរស់នឹង​ត្រូវ​បាន​អ​ញ្ជើញ​ដោយ​ស្វ័យប្រវត្តិនៅកាន់ការប្រកួតវគ្គ ១៦ ក្រុម​ចុង​ក្រោយ​តែម្ដង។ ដូចនេះក្រុមវគ្គជម្រុះទាំងអស់នឹងត្រូវប្រកួតគ្នាចម្រាញ់យក ៨ក្រុម​ចុង​ក្រោយ​ទៅ​ប៉ះ​ក្រុម MPL KH ទាំង៨ ដូចខាង​ក្រោម៖

ការប្រកួតវិញ្ញាសារ MLBB ផ្នែកបុរសនឹងចាប់ផ្ដើមនៅថ្ងៃនេះ និងផ្នែកនារីនឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃស្អែក ចំណែក​ឯវិញ្ញាសារ​ផ្សេងៗ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ​នឹង​ជូន​ដំណឹងនាពេលក្រោយ៕

Share.