សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីឈ្មោះ កីឡាការនីជម្រើសជាតិអាយុ២០ឆ្នាំ ចំនួន២៥រូប នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រុមជម្រើសជាតិកម្ពុជា នឹងត្រៀមហ្វឹកហាត់ដើម្បីត្រៀមប្រកួត ជម្រុះពានដ៏ធំមួយប្រចាំទ្វីបអាស៊ី“AFC U-20 ដែលប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៏ប្រកួតបាល់ទាត់នារីទ្វីបអាស៊ីអាយុក្រោម ២០ឆ្នាំ សម្រាប់វគ្គជម្រុះក្នុងពូល G ដែលមានការចូលរួមពីក្រុមជម្រើសជាតិនារីអាយុក្រោម ២០ឆ្នាំ របស់មីយ៉ាន់ម៉ា និងម៉ាឡេស៊ីផងដែរ ដោយកីឡដ្ឋាន ស្មាត អ អេស អិន របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវបានប្រើប្រាស់ជាទីលានផ្លូវការសម្រាប់ការប្រកួតទាំងអស់ក្នុងពូ G នេះ។

គួរឲ្យដឹងថា សម្រាប់ការប្រកួតសម្រាប់ពូលG នេះ កម្ពុជា នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ​នៅថ្ងែទី៨ ខែមីនា នឹងមួយប្រកួតទៀតក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី ថ្ងៃទី១០ មីនា ឆ្នាំ២០២៣។

Share.