សិល្បៈ​អន្តរជាតិ​៖ Selena Gomez ចាប់​ផ្ដើម​ធ្វើ​ការងារ​តាំង​ពី​ក្មេង​ ខណៈ​ដែល​កុមារ​ផ្សេងៗ​ទៀត​កំពុង​​តុក្កតា​នៅ​ឡើយ។​ តារា​​រូប​នេះ​ចាប់​ផ្ដើម​ប្រឡូក​សិល្បៈ​តាំង​ពី​វ័យ​ក្មេង​ក្នុង​នាម​ជា​តារា​សម្ដែង​របស់​ Disney ដោយ​ Selena បាន​បង្ហាញ​វត្តមាន​សម្ដែង​ក្នុង​ភាពយន្ត​​ដែល​ប្រើ​កញ្ចប់​ថវិកា​មហាសាល​ដូច​ជា​រឿង​ Only Murders in the Building។ ​ប៉ុន្តែ​លោក​អ្នក​មាន​ដឹង​ទេ​ថា​តារា​រូប​នេះ​មាន​ចំណូល​វាល់​លាន​ទៀត​​ដោយ​គ្រាន់​តែ​បង្ហោះ​មួយ​ផុស​​​លើ​ IG ប៉ុណ្ណោះ​។

ក្នុង​នាម​ជា​តារា​សម្ដែង​-​តារា​ចម្រៀង​ដ៏​មាន​ប្រជា​ប្រិយ​ដូច្នេះ​ហើយ​អ្នក​គាំទ្រ​តារា​រូប​នេះ​នៅ​លើ​ Instagram មាន​ចំនួន​ច្រើន​រហូត​ដល់ ៣៧៨​លាន​​នាក់​ ដូច្នេះ​ Selena អាច​ទទួល​បាន​ប្រាក់​ចំណូល​មហាសាល​គ្រាន់​តែ​ផុស​មួយ​ផុស​ប៉ុណ្ណោះ​។ យោង​តាម​បញ្ជី​ប្រចាំ​ឆ្នាំ​របស់​ Instagram Rich ទឹក​ប្រាក់​ដែល​តារា​រូប​នេះ​ទទួល​បាន​សម្រាប់​មួយ​ផុស​ប្រមាណ​១.៤៦៨.០០០ ដុល្លារ​។

ក្រោយ​ដឹង​ពី​តម្លៃ​មួយ​ផុស​ដែល​ Selena ទទួល​បាន​ លោក​អ្នក​ច្បាស់​ជា​ចង់​ដឹង​ទៀត​ថា​តើ​ចំណូល​ដែល​ Selena ទទួល​បាន​សម្រាប់​ឆ្នាំ​២០២៣​នេះ​ មាន​ចំនួន​​ប៉ុន្មាន​?

ឆ្នាំ​នេះ​ Selena មាន​ចំនួន​៩៥​លាន​ដុល្លារ​ ដែល​កើន​ឡើង​ជាង​ឆ្នាំ​មុន​រហូត​ដល់​២០​លាន​ដុល្លារ​ ដោយ​ចំនួន​នេះ​គឺ​បាន​មក​ពី​រឿង​ Only Murders in the Building វគ្គ​ទីពីរ​ និង​វគ្គ​ទីបី​កំពុង​តែ​ថត​ ដោយ​នេះ​មិន​រាប់​បញ្ចូល​ជោគជ័យ​នៃ​រឿង​ Hotel Transylvania និង​កម្មវិធី​ចម្អិន​ម្ហូប​របស់​នាង​នៅ​លើ​ HBO Max ផង​៕

ប្រភព៖ MSN

Share.