លោក Erick Thohir វ័យ ៥២ឆ្នាំ បានជាប់ឈ្មោះជាប្រធានសហព័ន្ធកីឡាបាល់ទាត់នៃប្រទេសឥណ្ឌូនេស៊ី បន្ទាប់​ពី​រូបលោកទទួលបានសម្លេងគាំទ្រចំនួន ៦៤សម្លេង ខណៈគូប្រជែងគឺលោក Lanyalla Mattalitti ទទួលបានត្រឹមតែ ២២សម្លេងប៉ុណ្ណោះ។ ចំណែកបេក្ខជន​ ២រូបផ្សេងទៀតមិនទទួលបានសម្លេងគាំទ្រឡើយ។

អតីតប្រធានក្លិបបាល់ទាត់នៅតំបន់អឺរ៉ុប Inter Milan រូបនេះ នឹងឡើងជំនួសកៅអីលោក Mochamad iriawan ដែលជាអតីតប្រធានសហព័ន្ធបាល់ទាត់ឥណ្ឌូនេស៊ី បន្ទាប់ពី​អាណត្តិ​របស់លោកត្រូវបានផុតកំណត់ឆ្នាំ២០២២​។

ដូច្នេះ លោក Erick Thohir នឹងចូលកាន់តួនាទីជាប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី ចាប់ពីឆ្នាំ២០២៣ តទៅរហូតដល់ឆ្នាំ២០២៧៕

Share.