គិតមកទល់ពេលនេះមានក្រុមហ៊ុនទូរទស្សន៍ច្រើនជាង៤០មកពីទ្វីប៖ អាស៊ី (AFC), អឺរ៉ុប (UEFA), អាមេរិកខាងជើង, កណ្តាល និងតំបន់ Caribbean (CONCACAF), អាមេរិកខាងត្បូង (CONMEBOL), អាហ្វ្រិក (CAF) បានទិញសិទ្ធដើម្បីផ្សាយបន្តផ្ទាល់លីគកំពូល Saudi Professional League របស់ប្រទេសអារ៉ាប៊ីសាអូឌីត ជាសេសគឺការប្រកួតរបស់ក្លិបបាល់ទាត់ Al Nassr ក្រោយវត្តមាន Cristiano Ronaldo

ខណ:ប្រទេសនៅតំបន់អាស៊ានមានរហូតដល់៧ស្ថានីយទូរទស្សន៍ដែលមានដូចគ្នា៖
-មីយ៉ាន់ម៉ា (Sky Net)
-ថៃ (True ID, True Visions)
-ឥណ្ឌូនេស៊ី (MNC Vision, K-Vision, RCTI)
-ម៉ាឡេស៊ី Astro
-ហ្វីលីពីន TAP Sports
-វៀតណាម FPT Telecom
-សិង្ហបុរី StarHub។

លីគកំពូល Saudi Professional League ឬ Saudi Pro League របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៧៦ ពោលគឺមានអាយុកាល ៤៦ឆ្នាំ។ ខណ:រដូវកាលមុន (២០២១-២០២២) ម្ចាស់ជើងឯកបានទៅក្រុម Al-Hilal ដែលជាក្រុមជោគជ័យបំផុតនៅលីគមួយនេះសរុប១៨សម័យកាល៕

Share.